អង់គ្លេស៖ អ្នកវិទ្យាសាស្រ្ត បានកំណត់អត្តសញ្ញាណ ដោយជោគជ័យ ដកស្រង់ និងវិភាគលើ DNA ដែលមានវ័យចំណាស់ជាងគេបំផុត ពីសត្វដែលមិនកក ហើយត្រូវបានថែរក្សាទុកក្នុងក្រោលឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
សារធាតុហ្សែនមានអាយុ ៣៦០,០០០ ឆ្នាំបានមកពីឆ្អឹងខ្លាឃ្មុំភ្នំ ដែលជាសាច់ញាតិធំ និងខ្លាឃ្មុំតំបន់ប៉ូលមិនស៊ីសាច់ និងសត្វខ្លាឃ្មុំពណ៌ត្នោត ដែលបានស្លាប់។ ការវិភាគឌី DNA របស់វាបង្ហាញថា ខ្លាឃ្មុំភ្នំបានវិវត្តកាល១,៥ លានឆ្នាំមុន ពីដូនតាធម្មតាដូចខ្លាឃ្មុំពណ៌ត្នោត និងប៉ូលក៏ដូចជា ប្រភេទសត្វដទៃទៀតដែលផុតពូជ។

ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Nottingham Trent បានសិក្សាលលាដ៍ក្បាលរបស់ខ្លាឃ្មុំភ្នំ Georgian បានរកឃើញ DNA នៅក្នុងឆ្អឹងសត្វរបស់វាដោយផ្ទុក និងការពារត្រចៀកផ្នែកខាងក្នុង។

អ្នកដឹកនាំការស្រាវជ្រាវលោក Axel Barlow មកពីសកលវិទ្យាល័យ Nottingham Trent បានមានប្រសាសន៍ថា ការសិក្សារបស់យើងបង្ហាញថា ម៉ូលេគុលដ៏អស្ចារ្យនេះ អាចរស់បានយូរជាងការគិតពីលើកមុន ដោយបើកឱកាសថ្មី សម្រាប់ការស៊ើបអង្កេតហ្សែន លើពេលវេលាមិននឹកស្មានដល់។
យើងបានវិភាគឆ្អឹងសត្វ ដែលមានអាយុកាលចាស់ជាងឆ្អឹង ដែលយើងធ្លាប់បានសិក្សា ៧ ដងបង្ហាញថា ទិន្នន័យហ្សែនអាចត្រូវបានរកឃើញ ពីសំណាកតំបន់សីតុណ្ហភាព មានអាយុកាលជាង ៣០០ សហស្សវត្សរ៍៕ ដោយ៖លី ភីលីព

