ព័ត៌មានអន្តរជាតិ

អ្នកប្រម៉ាញ់ហ្វូស៊ីល ២នាក់ រកឃើញឆ្អឹងសម័យបុរេប្រវត្តិដ៏ធំមួយ របស់ដំរីយក្ស ឬថនិកសត្វដែលផុតពូជ

អង់គ្លេស៖ អ្នកប្រមាញ់ហ្វូស៊ីល២នាក់ បងប្អូនបានរកឃើញឆ្អឹងដ៏ធំសម្បើម ដែលមានទម្ងន់ ៦៦ គីឡូក្រាមជាកម្មសិទ្ធិ របស់ដំរីយក្សសម័យបុរេប្រវត្តិ បានធ្វើដំណើរជុំវិញពិភពលោក កាលពី១២៥,០០០ ឆ្នាំមុននៅលើកោះ Isle of Wight នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

លោក Joe Furguson អាយុ ២៨ ឆ្នាំ និងលោក Luke Furguson អាយុ ៣០ ឆ្នាំបានរកឃើញឆ្អឹង humerus ដែលមានប្រវែង១ ម៉ែត្រនៅក្បែរឈូងសមុទ្រ Brighstone នៅឆ្នេរសមុទ្រភាគនិរតីនៃកោះ Isle of Wight ។ យោងតាមអ្នកឯកទេស ខាងរោគសាស្ត្រក្នុងស្រុកថា ការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើល ដោយនៅជាប់នឹងអង្រឹង បន្ទាប់ពីការធ្លាក់ច្រាំងថ្មចោទថ្មីៗនេះ ទំនងជាមកពីអាកាសធាតុអាក្រក់ អាចមានអាយុកាលចន្លោះពី ១០,០០០ ទៅ ១២៥,០០០ ឆ្នាំ។

លោក Joe បាននិយាយថា ខ្ញុំ និងបងប្រុសរបស់ខ្ញុំ បានបរបាញ់ហ្វូស៊ីល អស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីយើងនៅក្មេងយើង បានប្រទះវាដែលមិនគួរឲ្យជឿ។ វាជាការរកឃើញដ៏ល្អបំផុតរបស់យើង យើងបានរកឃើញល្អៗ ហើយផ្ទះរបស់យើង គឺដូចជាសារមន្ទីរ ដែលមានទូដាក់ឥវ៉ាន់ពេញ ប៉ុន្តែនេះគឺធំបំផុត ហើយមិនអាចទទួលយកបានឡើយ។ អ្នកមិនដែលនឹកស្រម៉ៃថា ការស្វែងរករបស់ទាំងនេះ ស្ថិតក្នុងស្ថានភាពល្អបែបនេះឡើយ។

វាពិតជាអស្ចារ្យណាស់ ក្នុងការស្វែងរកវា ខ្ញុំនៅតែមានការភ្ញាក់ផ្អើល ខ្ញុំមិនគួរឲ្យជឿ រាល់ពេលដែលខ្ញុំក្រឡេកមើលវា ពិតជាធំណាស់នៅក្នុងបន្ទប់របស់យើង បើប្រៀបធៀបទៅនឹងហ្វីស៊ីលផ្សេងទៀត ដែលយើងមានវាគ្មានអ្វីទេ៕ ដោយ៖លី ភីលីព

Most Popular

To Top