បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ នៅក្នុងទីក្រុងហ្សឺណែវ បាននិយាយប្រាប់សន្និសីទ គំាទ្រដោយអង្គការសហប្រជាជាតិ ស្តីពីការលុបបំបាត់អាវុធ នៅថ្ងៃពុធនេះថា វាស្រេចលើសហរដ្ឋអាមេរិក ធ្វើសកម្មភាពមុន ក្នុងការសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់។
លោកឯកអគ្គរដ្ឋទូត Esmaeil Baghaei Hamaneh បានមានប្រសាសន៍ដូច្នេះថា “ទំនួលខុសត្រូវនេះ គឺស្ថិតលើភាគីដែលអាក់អន់ចិត្ត ត្រូវវិលត្រឡប់ ចាប់ផ្តើមសារជាថ្មី និងប៉ះបូវនូវការខូចខាត ក៏ដូចជាធ្វើការអះអាងធានាថា ពួកគេនឹងមិនឈប់ទទួលស្គាល់ម្តងទៀត”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្តទៀត យ៉ាងដូច្នេះថា “មានផ្លូវដើរឆ្ពោះទៅមុខ ជាមួយលំដាប់លំដោយសមហេតុផល ដូចដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Zarif បានគូសបញ្ហានាពេលថ្មីៗនេះ”៕ ប្រែសម្រួល៖ប៉ាង កុង