ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង អំពាវនាវឲ្យមានវិន័យ កាន់តែតឹងរឹងក្នុងជួរយោធា

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមធ្វើជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មាធិការ យោធាកណ្ដាលមួយ ហើយលោកបានអំពាវនាវ ឲ្យការគ្រប់គ្រងនិងវិន័យ កាន់តែតឹងរឹងឡើង នៅក្នុងជួរយោធា។

កិច្ចប្រជុំនោះ ត្រូវបានធ្វើឡើង ស្របពេលដែលលោក គីម ជុងអ៊ុន ជំរុញឲ្យរួមរួមគ្នា ក្នុងបក្សកាន់អំណាចរបស់លោក ក្នុងការអនុវត្តគោលដៅ គោលនយោបាយថ្មី សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ ដែលបានបង្ហាញនៅក្នុងសមាជដ៏កម្រមួយ កាលពីខែមុន ដែលរួមបញ្ចូល ទាំងការបង្កើនអំណាចយោធា និងការទប់ទល់សង្គ្រាមនុយក្លេអ៊ែខ្លាំងឡើង។

តាមសេចក្តីរាយការណ៍ កិច្ចប្រជុំនោះ បានលើកឡើងពីបញ្ហាបន្តបន្ទាប់មួយ ស្តីពីសកម្មភាពនយោបាយនិងវិន័យ នៅក្នុងចំណោមមន្ត្រីយោធា និងបានស្នើឲ្យច្បាប់កាន់តែតឹងរឹងឡើង ដើម្បីគ្រប់គ្រងបញ្ហាបែបនោះ។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA បាននិយាយថា លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា ការបង្កើតវិន័យកែប្រែថ្មី នៅក្នុងជួរយោធា នឹងសម្រេចចិត្តពីការរស់នៅ របស់កងទ័ពនិងភាពជោគជ័យ ឬក៏បរាជ័យនៃសកម្មភាពរបស់ទ័ព៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top