ព័ត៌មានអន្តរជាតិ

ពិតជាប្លែកណាស់!​ ហាងកាហ្វេមួយនេះ ច្នៃចេញពីយន្តហោះធន់ធំ Airbus A330

កាហ្វេមួយកន្លែង ដែលមានទីតាំងនៅប្រទេសថៃ កែច្នៃយកយន្តហោះ Airbus A330 មកធ្វើជាទីតាំង ដើម្បីទាក់ទាញភ្ញៀវឲ្យចូលទិញ។

មានទីតាំងនៅខេត្តឈុន បូរី​ ចម្ងាយជាង ១៦០គីឡូម៉ែត្រពីរាជធានីបាំងកក ហាងកាហ្វេដែលមានឈ្មោះថា <<331 Station Coffee War>> នេះ បានទាក់ទាញភ្ញៀវ ឲ្យចូលមកជាច្រើននាក់ មិនមែនដោយសារតែរសជាតិកាហ្វេមួយមុខទេ ប៉ុន្តែគឺគំនិតដ៏ច្នៃប្រឌិត របស់ម្ចាស់ហាង យកយន្តហោះឈប់ប្រើមកធ្វើជាទីតាំង។ អ្នកដែលទៅហូបកាហ្វេនៅទីនោះ ប្រៀបបានកំពុងជិះយន្តហោះផ្ទាល់ មែនទែនអីចឹង។

បើសិនជាមានភ្ញៀវ ចង់ចូលទៅអង្គុយកម្សាន្តនៅខាងក្នុង គឺពុំមានការទិញសំបុត្រទេ​ ដោយគ្រាន់តែទិញកាហ្វេមួយកែវជាការស្រេច។ ដោយតម្លៃកាហ្វេមួយកែវត្រឹម​៦០បាត ឬ ២ដុល្លារ​ប៉ុណ្ណោះ ។ 331 Station Coffee War ជាហាងកាហ្វេដ៏ល្បីរន្ទឺ​ នៅទូទាំងប្រទេសថៃ បើទោះបីជាមានចម្ងាយឆ្ងាយពីទីក្រុងបន្តិចក្តី៕ ប្រភព៖ sabay

មកទស្សនាទិដ្ឋភាពនៅខាងក្នុង យន្តហោះ Airbus A330 :

Most Popular

To Top