បច្ចេកវិទ្យា

មហាសេដ្ឋីពិភពលោក Elon Musk ធ្លាប់១ថ្ងៃចាយ ១ដុល្លារប៉ុណ្ណោះ

ពេលដែលមហាសេដ្ឋីពិភពលោក Elon Musk ស្ថិតក្នុងវ័យ ១៧ឆ្នាំ ជានិស្សិតនៅសាកវិទ្យាល័យ Queen’s University នៅ ប្រទេសកាណាដា គាត់ចំណាយប្រាក់តែ ១ដុល្លារ តែប៉ុណ្ណោះ សម្រាប់ម្ហូបអាហារក្នុងមួយថ្ងៃ។

អាហារប្រចាំថ្ងៃ ១ដុល្លារ Elon Musk ញ៉ាំតែមី Pasta និងម្ទេសប្លោកតែប៉ុណ្ណោះ នេះបើយោងទៅតាមបទសម្ភាសន៍ ទៅកាន់មហាសេដ្ឋីពិភពលោកខាងលើ កាលពី ឆ្នាំ២០១៥ ក្នុងកម្មវិធី StarTalk។ លោករស់នៅក្នុងបន្ទប់ដ៏តូចចង្អៀត ជាមួយនឹងកុំព្យូទ័រ ដែលពេលនោះផងដែរ និស្សិតដែលមកពីតំបន់អាហ្វ្រ៊ិចខាងត្បូងរូបនេះ ភាគច្រើនលោកផ្ដោតអារម្មណ៍ទៅលើអ្វី ដែលអាចប៉ះពាល់ ដល់អនាគតមនុស្សជាតិ ដូចជាឡានអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងការប្រើប្រាស់វត្ថុទាំងឡាយ ប្រកបដោយនិរន្តរភាព ជាងមេរៀនដទៃៗទៀត។

ចំណាប់អារម្មណ៍អារម្មណ៍ទាំងនោះហើយ ធ្វើឱ្យលោកចាប់ផ្ដើមស្រាវជ្រាវបន្ថែម ឈានដល់ផលិតរថយន្តអគ្គិសនី និងមានក្រុមហ៊ុនអាវកាស នាពេលក្រោយមកទៀត។

គួរបញ្ជាក់ថា Elon Musk ជានាយកប្រតិបត្តិ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនយានអាវកាស SpaceX និងជាប់ជាមហាសេដ្ឋីពិភពលោកលេខ២ ដោយក្ដាប់ទឹកប្រាក់ប្រមាណ ១៦៦,១ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយយោងតាមសារព័ត៌មាន Forbes៕ ប្រភព៖ sabay

Most Popular

To Top