សេនហ្វ្រេនស៊ីស្កូ ៖ គេហទំព័រ YouTube និយាយថា ខ្លួននឹងដាក់ចេញនូវគណនីថ្មី ដែលអនុញ្ញាតឲ្យ កូនក្មេង ឬក្មេងជំទង់រុករកសេវាកម្មវីដេអូស្ទ្រីម ឬការស្តាប់បទចម្រៀង ស្ថិតនៅក្នុងព្រំដែនកំណត់ ដោយឪពុកម្តាយរបស់ពួកគេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
យោងតាមអ្នកគ្រប់គ្រងកម្មវិធីក្មេង និងនាយកគ្រប់គ្រងផលិតផលគ្រួសារ លោក James Beser បាននិយាយថា កំណែដំបូង នៃការផ្តល់ជូន នឹងត្រូវបានចេញផ្សាយនៅប៉ុន្មានខែ ខាងមុខនេះដោយអនុញ្ញាត ឲ្យឪពុកម្តាយប្រើគណនី Google ដើម្បីផ្តល់ឲ្យកុមារនូវការចូលប្រើ YouTube ភ្ជាប់មកជាមួយមាតិកា និងឧបសគ្គ ។
វិធានការនេះឆ្លើយតប ទៅនឹងការព្រួយបារម្ភអំពីអំពើហឹង្សា និងមាតិកាមិនសមរម្យផ្សេងទៀត ដែលអាចត្រូវបានមើលដោយអនីតិជន នៅលើវេទិកាចែករម្លែកវីដេអូដ៏ធំ។
លោក Beser បានបន្តថា យើងបានលឺពីពីឪពុកម្តាយ យុវជន និងក្មេងជំទង់ ដែលមានតម្រូវការខុសគ្នា មិនត្រូវបានបំពេញដោយផលិតផល របស់យើង។ យើងកំពុងប្រកាសជម្រើសថ្មីសម្រាប់ឪពុកម្តាយដែលបានសម្រេចចិត្តលើកូនរបស់ពួកគេ ហើយក្មេងជំទង់បានត្រៀមខ្លួនដើម្បីស្វែងរកគេហទំព័រ YouTube ជាមួយគណនីដែលបានត្រួតពិនិត្យ ។
ការជម្រើសសម្រាប់ការកំណត់ការ គ្រប់គ្រងដោយឪពុកម្តាយ នឹងមានវីដេអូ ដែលត្រូវបានចាត់ទុកថា សមរម្យសម្រាប់កុមារ មានអាយុចាប់ពី ៩ ឆ្នាំឡើងទៅដូចជាការបង្រៀន ការលេងវីដេអូហ្គេម ឃ្លីបចម្រៀង ព័ត៌មាន និងមាតិកាអប់រំ ។ ការរៀបចំទី ២ នឹងអនុញ្ញាតឲ្យកុមារចូលមើលវីដេអូត្រូវបានចាត់ទុកថា សមរម្យសម្រាប់មនុស្សមានអាយុចាប់ពី ១៣ ឆ្នាំឡើងទៅ និងរួមបញ្ចូលការផ្សាយផ្ទាល់ ។
ការកំណត់ YouTube ភាគច្រើននឹងបើកមើលមាតិកាហ្គេមនៅលើវេទិកា ចែករម្លែកវីដេអូជាសកលលើកលែង តែមាតិកាត្រូវបានកម្រិតតាមអាយុ ឬពាក់ព័ន្ធនឹងប្រធានបទរសើប ដែលសមស្របសម្រាប់ទស្សនិកជន វ័យចំណាស់ ។ លោក Beser បានបន្ថែមថា យើងដឹងថា ឪពុកម្តាយគ្រប់រូបមានរបៀប ឪពុកម្តាយខុសៗគ្នា ចំពោះកុមារគ្រប់រូបមានលក្ខណៈប្លែក ហើយឈានដល់ដំណាក់កាលអភិវឌ្ឍន៍ផ្សេងៗគ្នានៅពេលវេលាខុសគ្នា ៕