ព័ត៌មានអន្តរជាតិ

តុលាការអាមេរិក បញ្ជាឱ្យកូរ៉េខាងជើង បង់ប្រាក់ចំនួន ២,៣ ពាន់លានដុល្លារ លើការចាប់នាវា USS Pueblo ក្នុងឆ្នាំ១៩៦៨

វ៉ាស៊ីនតោន ៖ យោងតាមឯកសារតុលាការ ដែលបានចេញផ្សាយនៅសប្តាហ៍នេះ បានបង្ហាញថាតុលាការសហព័ន្ធមួយរបស់អាមេរិក បានបញ្ជាឱ្យប្រទេសកូរ៉េខាងជើង បង់ប្រាក់សំណងជាង ២ ពាន់លានដុល្លារអាមេរិក ដល់ក្រុមនាវិក និងក្រុមគ្រួសារនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលបានចាប់ខ្លួនកាលពីឆ្នាំ១៩៦៨ លើនាវា USS Pueblo។

នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃទី១៦ ខែកុម្ភៈតុលាការអាមេរិក សម្រាប់ D.C បានរកឃើញថាប្រទេសកូរ៉េខាងជើង ទទួលខុសត្រូវចំពោះការចាប់ពង្រត់នាវា USS Pueblo ក៏ដូចជាការដាក់ពន្ធនាគារ និងការធ្វើទារុណកម្មលើសមាជិកនាវិករបស់ខ្លួន។

តុលាការឲ្យដឹងថា“ ករណីនេះកើតឡើងពីការចាប់ពង្រត់ដាក់គុក និងការធ្វើទារុណកម្មលើទាហានអាមេរិក នៅលើនាវា USS Pueblo ដោយភ្នាក់ងាររបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ក្នុងឆ្នាំ១៩៦៨ ។

នាវាស៊ើបការណ៍របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានចាប់ដោយប្រទេសកូរ៉េខាងជើង នៅខែមករា ឆ្នាំ១៩៦៨ ខណៈដែលក្លែងធ្វើជានាវាស្រាវជ្រាវសមុទ្រ។ កងទ័ពជើងទឹកទទូចថា នាវានោះស្ថិតនៅក្នុងដែនទឹកអន្តរជាតិនៅពេលមានហេតុការណ៍ចាប់ពង្រាត់នោះកើតឡើង៕

ដោយ ឈូក បូរ៉ា

Most Popular

To Top