បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក WHO បានធ្វើការអំពាវថ្មីមួយទៀត ទៅដល់បណ្តាប្រទេសនានា
ព្រមទាំងក្រុមហ៊ុនអ្នកផលិតផង ក្នុងការផ្តល់ជំនួយបន្ថែមទៀត ជូនទៅដល់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការដំណើរការវ៉ាក់សាំង ប្រឆាំងទៅនឹងបញ្ហាកូវីដ។
ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ជំហានជាច្រើនទៀត គួរតែត្រូវធ្វើឡើង ក្នុងការបង្កើតផលិតកម្ម
ផលិតវ៉ាក់សាំងទាំងអស់ រួមទាំងបច្ចេកវិទ្យាដឹកជញ្ជូនជាដើម ដើម្បីអាចជួយសម្រួល ដល់ការចែកចាយ និងការចាក់វ៉ាក់សាំង។

លោកបានបន្តថា៖ ពួកយើងនឹងមិនអាច ទទួលយកជ័យជំនះលើកូវីដបានឡើយ ប្រសិនបើមិនមានការចែកចាយវ៉ាក់សាំង ដោយសមធម៌ទេនោះ ហើយពិភពលោករបស់យើងក៏នឹង
មិនអាចត្រឡប់មកវិញលឿន តាមការចង់បានដែរនោះទេ ហើយវាច្បាស់ណាស់ ដែលមានការតែចែកចាយវ៉ាក់សាំងនោះទេ ដែលអាចធ្វើឲ្យជីវិតរបស់យើង ត្រឡប់មករកភាពធម្មតា
ឡើងវិញបាន៕
ប្រែសម្រួល៖ស៊ុនលី
