ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បាញ់មីស៊ីលផ្លោងចូលបរិវេណ នៃរដ្ឋធានីរបស់ស៊ីរី

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា ទូរទស្សន៍រដ្ឋបានផ្សាយថា គ្រាប់មីស៊ីលថ្មីមួយ របស់ប្រទេសអ៊ីស្រាអ៊ែល បានផ្លោងចូលបរិវេណនៃរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ ។

តាមការដកស្រង់សម្តី របស់យោធាមួយរូបបានឲ្យដឹងថា អ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ដែលបានបាញ់ចេញពីទឹកដីគ្រប់គ្រង ដោយអ៊ីស្រាអ៊ែល Golan Heights ។ សេចក្តីរាយការណ៍បានដាក់ថា កងទ័ពអាកាសរបស់ស៊ីរី បានធ្វើការតបតវិញ ទៅនឹងការវាយប្រហារនេះ ដោយបានបាញ់កម្ទេចគ្រាប់មីស៊ីល ជាច្រើនគ្រាប់ ។

អ្នកស្រុកនៅរដ្ឋធានី បានមើលឃើញយន្តហោះការពារដែនអាកាស បានបាញ់គ្រាប់ ស្របពេល ដែលដានការវាយប្រហារគោលដៅ របស់អ៊ីស្រាអ៊ែល នៅលើអាកាស និងមានសំឡេងផ្ទុះលាន់យ៉ាងខ្លាំង ។

ការវាយប្រហារបានកើតឡើង កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទី២ហើយ បន្ទាប់ពីសហរដ្ឋអាមេរិក បានកម្ទេចគោលដៅជាច្រើន របស់ក្រុមអ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតស៊ីរី ដែលបានសម្លាប់មនុស្សអស់២២នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top