ព័ត៌មានអន្តរជាតិ

អាមេរិកអនុញ្ញាត ទទួលយកវ៉ាក់សាំងទី៣ ដែលនឹងចាក់តែមួយដូសប៉ុណ្ណោះ

បរទេស៖ ទីបំផុតនៅសប្តាហ៍នេះ អាមេរិកបានប្រកាសទទួលយក វ៉ាក់សាំងទី៣ហើយគឺ Johnson&Johnson ដើម្បីប្រើប្រាស់នៅក្នុងកម្រិតបន្ទាន់ ដើម្បីអាចប្រយុទ្ធប្រឆាំងទៅនឹងវិរុសកូវីដ ដែលបានសម្លាប់ពលរដ្ឋ របស់ខ្លួនប្រមាណជាជាង៥០ម៉ឺននាក់មកហើយ។

យោងតាមការសេចក្តីប្រកាស របស់អជ្ញាធរទទួលបន្ទុក កិច្ចការងារចំណីអាហារ និងឱសថរបស់អាមេរិកឬ FDA បានបញ្ជាក់នៅមុនអនុញ្ញាត និងផ្តល់សិទ្ធចំពោះ Johnson&Johnson បានបញ្ជាក់ថាវ៉ាក់សាំងនេះ នឹងអាចប្រើប្រាស់ត្រឹមតែ១ដូសប៉ុណ្ណោះគ្រប់គ្រាន់ ក្នុងការការពារអ្នកជំងឺដល់កម្រិតធ្ងន់ធ្ងរ និងក៏ដូចជាប្រឆាំង ទៅនឹងវិរុសពូជកាត់ក្លាយផងដែរ។

តាមការបញ្ជាក់ របស់ក្រុមហ៊ុនកន្លងមក បានឲ្យដឹងដែរថា ការធ្វើតេស្តតំណាក់កាលទី៣របស់ខ្លួន បានបង្ហាញប្រសិទ្ធភាពថា វាអាចប្រឆាំងទៅនឹងវិរុសដល់ទៅ ៨៥,៩ភាគរយ នៅក្នុងប្រទេសអាមេរិកប្រមាណជា ៨១,៧ភាគរយ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងប្រមាណជា
៨៧,៦ភាគរយ នៅក្នុងប្រទេសប្រេស៊ីល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top