ព័ត៌មានអន្តរជាតិ

ចិន ផ្តល់វ៉ាក់សាំង ៤០ម៉ឺនដូស ជូនប្រទេស អាហ្គានីស្ថាន

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសចិន បានធ្វើការសន្យានឹងផ្តល់ជំនួយជា វ៉ាក់សាំង ប្រមាណជា ៤០ម៉ឺនដូស របស់ក្រុមហ៊ុន Sinopharm ជូនទៅដល់រដ្ឋាភិបាល អាហ្គានីស្ថាន ដើម្បីជំរុញការងារចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួន ដែលទើបតែបានចាប់ផ្តើម កាលពីសប្តាហ៍មុន ។

ប្រធានគ្រប់គ្រងកម្មវិធី ចាក់វ៉ាក់សាំង របស់អាហ្គានីស្ថាន លោក Dastagir Nazari បាននិយាយថា តាមរយៈស្ថានទូតចិន ប្រចាំនៅទីក្រុងកាប៊ុល នៅក្នុងជំនួបមួយ ជាមួយនឹងមន្ត្រី នៃក្រសួងសុខាភិបាល បានសន្យាក្នុងការផ្តល់វ៉ាក់សាំង ប្រមាណជា៤០ម៉ឺនដូស។

លោកបន្តថាវ៉ាក់សាំង របស់ Sinopharm ដែលត្រូវផលិតនៅក្នុងប្រទេសចិន គឺជាផលិតផលដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក WHO ប៉ុន្តែទោះបីជាយ៉ាងណា លោកនៅមិនទាន់អាចដឹង បានទេ ថាតើពេលដែលវានឹងអាចដឹកជញ្ជូន មកដល់ប្រទេសអាហ្គានីស្ថាន។

លោក Nazari ក៏បានបញ្ជាក់ដែរថា ចាប់តាំងតែពីការចាប់ផ្តើម ដំណើរការចាក់វ៉ាក់សាំង កាលពីសប្តាហ៍មុនមកមកដល់ពេលនេះ ក្រុមការងារជួរមុខ នៃក្រសួងសុខាភិបាល អាហ្គានី ស្ថានប្រមាណជា១២ ០០០នាក់ ហើយដែលត្រូវបានចាក់នៅ ទូទាំងខេត្តទាំអ៣៤៕

ប្រែសម្រួល ៖ ស៊ុនលី

Most Popular

To Top