ព័ត៌មានអន្តរជាតិ

ហាងស្មាតហ្វូន របស់ Apple ទាំង 270 កន្លែងនៅទូទាំងអាមេរិក បើកឡើងវិញ ក្រោយបិទជិត1ឆ្នាំ

បរទេស ៖ ក្រុមហ៊ុនផលិត ស្មាតហ្វូនដ៏ល្បី Apple បានធ្វើការប្រកាសមួយ កាលពីថ្ងៃចន្ទម្សិលមិញថា ទីបំផុតហាង លក់ស្មាតហ្វូន របស់ខ្លួនប្រមាណជា 270 ទីតាំងនៅទូទាំងសហរដ្ឋអាមេរិក គឺបានចាប់បើកដំណើរការវិញ ហើយបន្ទាប់ពីបានបិទ អស់រយៈពេលជិត
1ឆ្នាំដោយសារកូវីដ ។

ទោះបីជាយ៉ាងណាក្តីការ បើកដំណើរការឡើងវិញនេះ គឺត្រូវបានគេមើលឃើញថា ធ្វើឡើងនៅក្នុងរបៀប នៃការប្រុងប្រយ័ត្នបំផុត ដោយមាន ទាំងការប្រើប្រាស់ក្រុមការងារ អ្នកជំនាញពេទ្យ ដើម្បីអាចត្រូតពិនិត្យ និងអនុវត្តទៅតាមគោលការណ៍ សុខភាពតាមតំបន់។

ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ហាងទាំងអស់នោះក៏ត្រូវបានគេដឹងទៀត ដែរថានឹងដំណើរការឡើងវិញ តាមវបៀប នៃការបម្រើសេវាកម្មលឿនឬ Expressជាងមុន ។ មានការសាងសង់ជញ្ជាំង មួយពីមុខហាងសម្រាប់ធ្វើការ លក់ផលិតផលរបស់ខ្លួន ហើយមានទាំងការបិទបាំង ដោយកញ្ចក់ផង រវាងអ្នកលក់និងអ្នកទិញ ដែលនៅទីនោះខ្លួននឹងដាក់បង្ហាញផលិត មួយចំនួនដូចជាស្រោម ទូរស័ព្ទនិងAirPodsប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top