ព័ត៌មានអន្តរជាតិ

នាវាពិឃាតទ័ពជើង ទឹកអាមេរិក ធ្វើដំណើរដល់ កំពង់ផែស៊ូដង់ ក្រោយប៉ុន្មានថ្ងៃ បន្ទាប់នាវា ចម្បាំងរុស្ស៊ី

បរទេស ៖ នាវាពិឃាតសមត្ថភាព មីស៊ីលសហរដ្ឋអាមេរិក USS Winston S. Churchill តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទៅ ដល់ប្រទេសស៊ូដង់ ក្រោយពេលប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាចម្បាំងរុស្ស៊ី បានធ្វើទស្សនកិច្ច កំពងផែនោះដែរ នេះបើតាមសម្តីទ័ពជើងទឹក អាមេរិកនៅថ្ងៃចន្ទ សប្ដាហ៍នេះ ។

ដំណើរទស្សនកិច្ច របស់នាវាសហរដ្ឋអាមេរិក ទៅកាន់កំពង់ផែ Port Sudan នេះ គឺត្រូវបានធ្វើឡើង ក្រោយមួយសប្ដាហ៍ បន្ទាប់ពីនាវាដឹកជញ្ជូន ល្បឿនលឿន ហើយការធ្វើទស្សនកិច្ចដំបូងនៅស៊ូដង់ របស់ចម្បាំងអាមេរិកនេះ មានន័យថា ជាការចាប់ផ្តើមភាពជាដៃគូ ជាមួយយោធាស៊ូដង់ ។

គួរបញ្ជាក់ថា ទន្ទឹមនឹងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម លើប្រទេសស៊ូដង់ នៅក្នុងឆ្នាំ២០១៧ ពីបទគាំទ្រ អង្គការភេរវកម្ម ជាពិសេសគឺពួកអាល់កៃដានោះ ស៊ូដង់បានព្រមព្រៀង បង្កើតចំណងមិត្តភាព ប្រក្រតីជាមួយ អ៊ីស្រាអែល នៅក្នុងខែតុលា ឆ្នាំ២០២០ ។

ការបង្កើតចំណងមិត្តភាព ប្រក្រតីជាមួយអ៊ីស្រាអែលនេះ ពីរខែក្រោយមក បានជំរុញសហរដ្ឋអាមេរិក ឲ្យដកស៊ូដង់ចេញពីបញ្ជី ប្រទេសគាំទ្រ អំពើភេរវកម្ម នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top