ព័ត៌មានអន្តរជាតិ

ចិន មានអ្នកឆ្លង ជំងឺកូវីដ១៩ថ្មីចំនួន១៩នាក់

សៀងហៃ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិនបានឲ្យដឹង នៅថ្ងៃចន្ទថា ប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ១៩ចំនួន១៩នាក់ គិតត្រឹមថ្ងៃទី២៨ខែកុម្ភៈ ដែលបានកើនឡើង០៦ករណីធៀបនឹងថ្ងៃមុន ។

គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា អ្នកដែលឆ្លងជំងឺថ្មី ទាំងអស់ គឺជាអ្នកនាំចូល ដែលប្រភពដើម នៃការឆ្លងជំងឺមកពីបរទេស ។

ចំនួនអ្នកឆ្លងជំងឺថ្មី មិនមានបង្ហាញរោគសញ្ញា ដែលប្រទេសចិន មិនបានចាត់ចូល ក្នុងករណីណាមួយឡើយ ដែលបានកើនឡើង១៣ករណី ។

សរុបចំនួនករណីកូវីដ១៩ នៅក្នុងប្រទេសចិន នាពេលឥឡូវនេះ មានចំនួន៨៩.៩១២នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅដដែលគឺ៤.៦៣៦នាក់ ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top