ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានពីរលកទី៤ នៃជំងឺកូវីដ-១៩ ខណៈចំនួនអ្នកស្លាប់ប្រចាំថ្ងៃ របស់ប្រទេសនេះ មានរហូតដល់ជាង ១០០នាក់

តេអេរ៉ង់ ៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា អាជ្ញាធរសុខាភិបាលអ៊ីរ៉ង់ បានចេញការព្រមានមួយ កាលពីថ្ងៃច័ន្ទលើរលកទី៤ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីចុះបញ្ជីអ្នកស្លាប់ជាង ១០០ នាក់ក្នុងរយៈពេល ២៤ ម៉ោងជាលើកដំបូង ចាប់តាំងពីដើមខែមករាមក។

អ្នកនាំពាក្យក្រសួងសុខាភិបាល និងអប់រំសុខាភិបាលអ៊ីរ៉ង់លោកស្រី Sima Sadat Lari បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីថា “ការស្លាប់របស់អ្នកជំងឺចំនួន ១០៨ នាក់នៃជំងឺកូវីដ-១៩ នៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកកំពុងដំឡើងសំឡេងរោទិ៍នៃរលកនៃជំងឺទី ៤” ។

តួលេខប្រចាំថ្ងៃថ្មីនេះ នាំឱ្យចំនួនអ្នកស្លាប់ នៃការឆ្លងរាលដាលកើនឡើង រហូតដល់ ៦០,១៨១ នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ ។ លោកស្រីបានបន្ដថា នៅចន្លោះថ្ងៃអាទិត្យ និងច័ន្ទ ក្រសួងបានរាយការណ៍ អំពីការឆ្លងថ្មីចំនួន ៨,៥១០ នាក់ដោយបន្ថែម ៨១២ នាក់នៃពួកគេត្រូវការចូលមន្ទីរពេទ្យ និងអ្នកឆ្លងសរុបមានចំនួន ១,៦៣៩,៦៧៩ នាក់ ។

អ្នកនាំពាក្យបានឲ្យដឹងថា លើសពីនេះទៅទៀត អ្នកជំងឺចំនួន ១៣៩៩,៩៣៤ នាក់បានជាសះ ស្បើយ ឬត្រូវបានអនុញ្ញាត ឲ្យចាក់ចេញពីមន្ទីរពេទ្យអ៊ីរ៉ង់ មកទល់ពេលនេះ ទោះបីមានចំនួន ៣,៧២៧ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក៏ដោយ ។

តាមការឲ្យដឹងពីមន្ត្រីអ៊ីរ៉ង់បានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើម នៃការផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២០ ការធ្វើតេស្តិ៍មន្ទីរពិសោធន៍សរុប ១០,៩១២,៤០៩នាក់ ត្រូវបានអនុវត្តនៅក្នុងប្រទេសនេះ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top