វ៉ាស៊ីនតោន៖ មេបញ្ជាការសហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក បានលើកឡើងថាប្រទេសកូរ៉េខាងជើង នឹងបន្តក្លាយជា“ ការគំរាមកំហែងជាបន្ទាន់បំផុត” ដល់សហរដ្ឋអាមេរិករហូតដល់ប្រទេសនេះយល់ព្រមបញ្ឈប់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។
លោក Phil Davidson ក៏បានឲ្យដឹងផងដែរថាកូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍមីស៊ីលបាលីស្ទិករបស់ខ្លួន បើទោះបីខ្លួនកំពុងបន្តរារាំងការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយក៏ដោយ។
លោក Davidson បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយថា “រហូតទាល់តែស្ថានភាពនុយក្លេអ៊ែរត្រូវបានដោះស្រាយនៅឧបទ្វីបកូរ៉េ និងលោកគីម ជុងអ៊ុន យល់ព្រមបញ្ចប់ការរំសាយអាវុធនុយក្លេអ៊ែរ នោះកូរ៉េខាងជើង នឹងនៅតែជាការគំរាមកំហែងបន្ទាន់បំផុត ចំពោះសន្តិភាព និងស្ថិរភាពនៅឥណ្ឌូ – ប៉ាស៊ីហ្វិក” ។
លោកបានបន្ថែមថា “ជាការពិតកូរ៉េខាងជើងដែលគ្មាននុយក្លេអ៊ែរ ផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងអស់នៅក្នុងតំបន់ ហើយយើងកំពុងធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង”។
ទីក្រុងព្យុងយ៉ាង បានរក្សាការហាមឃាត់ដោយខ្លួនឯង ចំពោះការសាកល្បងមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងការផ្តើមកិច្ចពិភាក្សាទ្វេភាគីរបស់មេដឹកនាំលោក គីម ជុងអ៊ុន ជាមួយលោក ដូណាល់ ត្រាំ ដែលបានចាប់ផ្តើមជាមួយកិច្ចប្រជុំកំពូលអាមេរិក – កូរ៉េខាងជើង លើកដំបូងនៅសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ ២០១៨ ៕ដោយ ឈូក បូរ៉ា