ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលឆ្លើយតបទៅនឹងជំងឺកូវីដ១៩បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានចុះបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន១១.៣៨៥នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលបានកើនឡើងពី១០.៥៣៥នាក់ កាលពីមួយថ្ងៃមុន ។
មជ្ឈមណ្ឌលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបានកើនឡើង ដល់៤.២៩០.១៣៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៨៧.៨២៣នាក់ និងអ្នកជាសះស្បើយពីជំងឺចំនួន៣.៨៦៩.៨៥៧នាក់ ។
ក្រុងម៉ូស្គូ ជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេរបស់ ប្រទេសរុស្ស៊ី ដែលបានរាយការណ៍ថា មានករណីថ្មីចំនួន២.១៥០នាក់ ដែលនាំចំនួនសរុបកើនឡើង ដល់៩៨៥.២៨៤នាក់ ។
ពលរដ្ឋជិត១១២,២លាននាក់ បានធ្វើតេស្តរកមេរោគ បង្កជំងឺកូវីដ១៩ដែលបានធ្វើនៅទូទាំងប្រទេស ៕