ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ រកឃើញសញ្ញា នៃរចនាសម្ព័ន្ធ លាក់នៅខាងក្នុងភពផែនដី អាចសរសេរសៀវភៅ សិក្សាឡើងវិញ

អូស្រ្តាលី ៖ អ្នកភូគព្ភវិទូ មកពីសាកលវិទ្យាល័យជាតិ អូស្រ្តាលី បាននិយាយថា វាប្រហែលជាដល់ពេល ដែលត្រូវសរសេរសៀវភៅ សិក្សាឡើងវិញ ព្រោះអ្នកវិទ្យាសាស្ត្រ បានរកឃើញថា ផែនដីមានស្រទាប់ទី៥ ស្ថិតក្នុងសំណុំបែបបទ នៃស្នូលខាងក្នុងបំផុត នៅកណ្តាលនៃភពផែនដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកភូគព្ភវិទូ មកពីសាកលវិទ្យាល័យជាតិ អូស្រ្តាលី បានបង្កើតក្បួន ដោះស្រាយ នៃការរុករកធ្វើឲ្យពួកគេឆ្លង កាត់គំរូរាប់ពាន់ នៃចំណុចស្នូលខាងក្នុង របស់ផែនដី ។ អស់រយៈពេលជាយូរមកហើយ សៀវភៅសិក្សាបានបង្រៀនថា ផែនដីមាន៤ ស្រទាប់ គឺសម្បកក្រញូង ស្នូលខាងក្រៅ និងស្នូលខាងក្នុង ប៉ុន្តែស្រទាប់ទី ៥ ត្រូវបានគេសង្ស័យអស់ រយៈពេលជាងមួយទសវត្សរ៍ មកហើយ ប៉ុន្តែបានបង្ហាញថា ជិតមិនអាចរកឃើញ ។

អ្នកវិទ្យាសាស្ត្របានប្រទះ ឃើញការផ្លាស់ប្តូររចនាសម្ព័ន្ធ ដែកនៅក្នុងស្នូលខាងក្នុង បង្ហាញពីខ្សែព្រំដែនថ្មី ដោយការលាតសន្ធឹង ប្រហែល ៦៥០ គីឡូម៉ែត្រពីកណ្តាលផែនដី ។ អ្នកនិពន្ធលោក Joanne Stephenson អ្នកដឹកនាំការសិក្សានេះ បាននិយាយថា វាគួរឲ្យរំភើបណាស់ ហើយអាចមានន័យថា យើងត្រូវសរសេរសៀវភៅឡើងវិញ ! ។

អ្នកស្រាវជ្រាវបានប្រើទិន្នន័យ ពេលវេលាធ្វើដំណើរ សម្រាប់រលករញ្ជួយ ដែលធ្វើដំណើរនៅលើ ផែនដី ត្រូវបានចាប់យក ដោយមជ្ឈមណ្ឌលការរញ្ជួយដីអន្តរជាតិ ជាផ្នែកមួយនៃការស្រាវជ្រាវ ។ បន្ទាប់មកពួកគេបានប្រើក្បួន ដោះស្រាយថ្មីរបស់ពួកគេ ក្នុងការស្រាវជ្រាវតាមរយៈទិន្នន័យដើម្បីរកភស្តុតាង នៃការផ្លាស់ប្តូររចនាសម្ព័ន្ធនៃស្នូលខាងក្នុង នៃផែនដី ៕ ដោយ៖លី ភីលីព

Most Popular

To Top