ព័ត៌មានអន្តរជាតិ

អាជ្ញាធរព្រមាន ៖ ការផ្ទុះភ្នំភ្លើងនៅអ៊ីស្លង់ អាចកើតមានឆាប់ៗនេះ បន្ទាប់មានការរញ្ជួយដីជាង ១៨,០០០ វាយប្រហារកោះកាលពីសប្តាហ៍មុន

អ៊ីស្លង់ ៖ យោងតាមការិយាល័យ ឧតុនិយមអ៊ីស្លង់ (IMO) បានឱ្យដឹងថា គិតត្រឹមថ្ងៃពុធនេះមានការរញ្ជួយ ដីប្រហែលជា ២៥០០ ត្រូវបានរកឃើញហើយ ចាប់តាំងពីពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ស្ទើរតែ ៨០០ រញ្ជួយដីបានវាស់វែងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការរញ្ជួយដីដ៏ធំបំផុត បានវាស់ទំហំ ៥.៦ រ៉ិចទ័រ នៅលើកម្រិតរ៉ិចទ័រល្មម អាចបណ្តាលឲ្យមានការខូចខាតខ្លះ ដល់រចនាសម្ព័ន្ធខ្សោយ។
សកម្មភាពរញ្ជួយបានកើតឡើងភ្លាមៗ នៅចំកណ្តាល ឧបទ្វីប Re ykjanes ជាតំបន់មានប្រជាជន ច្រើននៅភាគនិរតីអ៊ីស្លង់ខាងត្បូង ខាងត្បូងនៃរដ្ឋធានីReykjavík ។

ឥឡូវនេះអាជ្ញាធរអ៊ីស្លង់ កំពុងរំពឹងថានឹងមានភ្នំភ្លើង ចំនួន២នៅលើឧបទ្វីប Reykjanes – Mount Keilir និង Mount Fagradalsfjall – នឹងផ្ទុះឡើងនៅប៉ុន្មាន ម៉ោងខាងមុខនេះ ។ ការផ្ទុះភ្នំភ្លើង នឹងក្លាយជាលើកដំបូង នៅក្នុងតំបន់ចាប់តាំង ពីសតវត្សរ៍ទី ១២ ។
អ្នកជំនាញ ជឿជាក់ថា វាមិនទំនងជាមានការផ្ទុះឡើង នៃកម្អែលភ្នំភ្លើង និង ផេះទៅលើមេឃនោះទេ ប៉ុន្តែផ្ទុយទៅវិញការផ្ទុះមួយ នឹងកើតឡើងជាទម្រង់ នៃការផ្ទុះឡើង ដែលជាការលេចចេញជាប្រចាំ នៃកម្អែលពីការប្រេះស្រាំនៅលើដី ៕ ដោយ៖លី ភីលីព

Most Popular

To Top