តេអេរ៉ង់៖ រដ្ឋមន្រ្តីក្រសួង ការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងនុយ ក្លេអ៊ែរ អ៊ីរ៉ង់ឆ្នាំ២០១៥ មិនអាចចរចារឡើងវិញបាននោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ដោយសំដៅទៅលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ជាទូទៅថា ជាផែនការសកម្មភាពរួម (JCPOA), រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា “ JCPOA មិនអាចត្រូវបានចរចាឡើងវិញ បាននោះទេ” ។
លោកបានជំរុញឱ្យភាគី ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ “ ចុះទៅអនុវត្តផែនការសកម្មភាពរួម JCPOA” ហើយកន្លងទៅថ្មីៗនេះ អ៊ីរ៉ង់ ក៏បានជំរុញឲ្យអាមេរិក ដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ផងដែរ ដើម្បីដល់ដំណើរការចរចាកិច្ច ព្រមព្រៀងនុយក្លេអ៊ែរ ដែលក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញ ។
ការកត់សម្គាល់របស់លោក បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូបៃដិន បានតែងតាំងលោក Wendy Sherman ជាអនុរដ្ឋលេខាធិការ បានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងថ្មី កាន់តែខ្លាំងឡើងជាមួយអ៊ីរ៉ង់៕
ដោយ ឈូក បូរ៉ា