អ៊ីតាលី ៖ ការស្រាវជ្រាវថ្មីមួយ បានព្រមានថា ចាប់ពីគ្រុនក្តៅខ្លាំង រហូតដល់បាត់បង់ក្លិន មេរោគ Covid-19 ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងរោគសញ្ញា មិនល្អជាច្រើន នេះបញ្ជាក់ពីដំណឹង កាន់អាក្រក់បន្ថែមទៀត សម្រាប់អ្នកជំងឺ Covid-19នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ឥឡូវនេះការស្រាវជ្រាវថ្មីមួយ បានព្រមានថា ការឆ្លងមេរោគ Covid-1 ក៏អាចបណ្តាលឲ្យហើមក្រពេញ ទឹកមាត់នៅក្នុងមាត់ផងដែរ ។ អ្នកស្រាវជ្រាវបានសិក្សា លើអ្នកជំងឺ Covid-19 ចំនួន១២២នាក់ នៅប្រទេសអ៊ីតាលី ដែលបានឆ្លងវីរុសនេះ ហើយត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យនៅចន្លោះថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២០ ។
ការណាត់ជួបតាមដាន ក្នុងរយៈពេលជាង ៣ខែ បានរកឃើញថា អ្នកជំងឺជាង ៨ នាក់ក្នុងចំណោម ១០ នាក់មានបញ្ហាមុខ ឬមាត់ជាលទ្ធផលនៃការឆ្លង។ ជំងឺទូទៅបំផុត គឺក្រពេញទឹកមាត់ហើម ដែលត្រូវបានគេស្គាល់ថា Ectasia ជះឥទ្ធិពលដល់អ្នកជំងឺ ៤៣ ភាគរយ ចំណែកក្រពេញទឹកមាត់ បង្កើតការស្តោះទឹកមាត់ ដើម្បីជួយទំពារ និងលេប ។ យើងមានក្រពេញទឹកមាត់ធំ ៗ ចំនួន ៣នៅក្នុងមាត់ ៖
ក្រពេញ Parotid ក្រពេញ Submandibular និង ក្រពេញ Sublingual ។ ក្រពេញទាំងនេះត្រូវបានគេរកឃើញ នៅពីមុខត្រចៀក ក្រោមថ្គាម និងក្រោមមាត់ ។ ក្រពេញ Parotid គឺរៀងធំ ខណៈក្រពេញ Submandibular មានទំហំប៉ុន Walnut និង ក្រពេញ Sublingual ដែលធំជាងគេ គឺទំហំរបស់អាល់ម៉ុន។ គ្មានអ្នកជំងឺណាម្នាក់ បានចូលមន្ទីរពេទ្យ ក្នុងទីក្រុង Milan កាលពីមុនធ្លាប់បានរាយការណ៍ថា មានបញ្ហាសុខភាពមាត់ធ្មេញ ៕ដោយ៖លី ភីលីព