ព័ត៌មានអន្តរជាតិ

សិង្ហបុរី ជំរុញពលរដ្ឋខ្លួន ឲ្យចេញពីមីយ៉ានម៉ា ដោយសារតែមាន អំពើហិង្សាកើនឡើង

បរទេស ៖ ក្រសួងការបរទេស របស់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា ប្រជាពលរដ្ឋ ខ្លួនទាំងអស់ ដែលនៅក្នុងប្រទេស មីយ៉ានម៉ា គួរតែពិចារណា ចាកចេញពីប្រទេសនេះ ឲ្យបានឆាប់តាម ដែលពួកគេអាចធ្វើបាន ដោយសារតែមានការឡើង នូវអំពើហិង្សា រវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ និងការកើនឡើង នៃជនរងគ្រោះស៊ីវិល ។

សេចក្តីថ្លែងការណ៍មួយពីក្រសួង ដែលណែនាំប្រជាពលរដ្ឋឲ្យបញ្ឈប់ ការធ្វើដំណើរទាំងអស់ ទៅប្រទេសមីយ៉ានម៉ា ក្នុងពេលបច្ចុប្បន្ននេះនោះ បាននិយាយដូច្នេះថា “ប្រជាពលរដ្ឋសិង្ហបុរី ដែលនៅក្នុងប្រទេសមីយ៉ានម៉ា នាពេលបច្ចុប្បន្ននេះ គួរតែពិចារណា ចាកចេញឲ្យបានលឿន តាមដែលពួកគេអាចធ្វើបាន តាមន័យពាណិជ្ជកម្ម ស្របពេល ដែលវានៅតែអាចទៅរួច ដើម្បីធ្វើបែបនោះ” ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសសិង្ហបុរី ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកវិនិយោគបរទេសដ៏ធំបំផុត នៅក្នុងប្រទេសមីយ៉ានម៉ា ហើយរដ្ឋមន្ត្រីការបរទេស បាននិយាយកាលពីខែមុនថា មានជនជាតិសិង្ហបុរី ប្រមាណ៥០០នាក់ បានចុះបញ្ជីនៅក្នុងប្រទេស ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top