ព័ត៌មានអន្តរជាតិ

ការសិក្សាព្រមានថា ស្ទើរតែ១ភាគ៥ នៃអាហារពិភពលោក ខ្ជះខ្ជាយដោយបរិមាណ សំណល់គ្រួសារ ជាមធ្យម៧៤ គីឡូក្រាមក្នុងមួយឆ្នាំៗ

អង់គ្លេស ៖ របាយការណ៍សន្ទស្សន៍ កាកសំណល់ស្បៀងអាហារ របស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ បានព្រមានថា ជាមធ្យមគ្រួសារមួយបានចោល អាហាររបស់ពួកគេក្នុងធុងសំរាមប្រហែល ១៦៣ ផោន (៧៤ គីឡូក្រាម) ជារៀងរាល់ឆ្នាំ នេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

នេះជាការរួមចំណែកដល់កាកសំណល់ ចំណីអាហារចំនួន ៩៣១ លានតោនដែលពិភពលោកបង្កើតជារៀងរាល់ឆ្នាំស្មើនឹង១៧ ភាគរយ នៃអាហារទាំងអស់មានសម្រាប់ អ្នកប្រើប្រាស់កាលឆ្នាំ២០១៩ ។ របាយការណ៍នេះ ត្រូវបានផលិតឡើងដោយកម្មវិធីបរិស្ថាន របស់អង្គការសហប្រជាជាតិ ស្របជាមួយកម្មវិធីសកម្មភាព កាកសំណល់ និងធនធាន (WRAP) ដែលជាសប្បុរសធម៌អង់គ្លេស ។

វាជាផ្នែកមួយនៃគោលដៅគេហៅថា គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (SDG) ១២,៣ ដែលមានគោលបំណងកាត់បន្ថយ ពាក់កណ្តាល នៃកាកសំណល់ចំណី អាហារពិភពលោក ក្នុងមនុស្សម្នាក់នៅកម្រិតលក់រាយ និងអ្នកប្រើប្រាស់។
របកគំហើញនៃរបាយការណ៍បានបង្ហាញពីរបៀប ដែលការបោះចោលកាកសំណល់ គឺជាបញ្ហាសកល ជាជាងផ្តោតលើប្រទេសកំពុងអភិវឌ្ឍន៍។ កាកសំណល់អាហារមានផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ដោយមានការប៉ាន់ស្មានប្រមាណ ៨-១០ ភាគរយនៃការបំភាយឧស្ម័ន ផ្ទះកញ្ចក់នៅលើពិភពលោក ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងអាហារមិនស្មើគ្នា ៕lដោយ៖លី ភីលីព

Most Popular

To Top