ព័ត៌មានអន្តរជាតិ

រូបភាពបង្ហាញ ឲ្យឃើញវ៉ាក់សាំង Covid-19 របស់ Moderna អាចបង្កឲ្យមានប្រតិកម្ម ស្បែកឈឺចាប់១១ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំង

អាមេរិក៖វ៉ាក់សាំង Covid-19ប្រភេទ Moderna កំពុងបណ្តាលឲ្យមនុស្សមួយចំនួនតូច មានប្រតិកម្មនឹង ស្បែករបស់ពួកគេបង្ក ឲ្យរលាកស្បែក និងកន្ទួលជុំវិញកន្លែងចាក់ថ្នាំរហូតដល់រយៈពេល១១ ថ្ងៃ បន្ទាប់ពីចាក់វ៉ាក់សាំងរួចនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមវេជ្ជបណ្ឌិតមកពី សហរដ្ឋអាមេរិក បានសរសេរអត្ថបទមួយ ដែលបង្ហាញពីប្រតិកម្មរោគ សើស្បែកខុសពីធម្មតា ចំពោះប្រអប់ជើង។ ពួកគេរាយការណ៍ យ៉ាងហោចណាស់នូវ ឧប្បត្តិហេតុចំនួន១២ ករណីរបស់អ្នកជំងឺ ដោយស្បែកឡើងកន្ទួលធំពណ៌ក្រហម អាចត្រូវបានលើកឡើងរមាស់ ឬឈឺចាប់ ។

អ្នកជំនាញជឿជាក់ថា ការឡើងកន្ទួលលើស្បែកបណ្តាលមក ពីការឆ្លើយតបនៃភាពស៊ាំ នឹងប្រតិកម្មស្បែកត្រូវបានគេសង្កេត ឃើញជាទូទៅនៃប្រតិកម្មថ្នាំ។ លោកវេជ្ជបណ្ឌិតមួយក្រុមមានគ្នា ១១ នាក់បានសរសេរលិខិតមួយច្បាប់ទៅកាន់ទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសថ្មី ដោយមានការសង្កេតទៅលើអ្នកជំងឺ ១២ នាក់មានអាការៈកន្ទួលរមាស់ ចេញពីប្រអប់ជើង ។

ពួកគេទាំងអស់ត្រូវបានព្យាបាល និងដោះស្រាយដោយចំណាយពេលជាមធ្យម៦ថ្ងៃ ។ អ្នកទាំង១២ នាក់ត្រូវបានលើកទឹកចិត្ត ឲ្យចាក់វ៉ាក់សាំងទី២ ធ្វើដូច្នេះដោយបានបំពេញនូវការចាក់វ៉ាក់សាំង បង្ការរោគប្រឆាំងនឹង Covid-19។ អ្នកជំងឺ ៣ នាក់មានប្រតិកម្មដូចគ្នា បន្ទាប់ពីលេបលើកទី ២ ខណៈ ៣ នាក់ទៀតមានប្រតិកម្មមិនសូវធ្ងន់ធ្ងរ ។

លោកវេជ្ជបណ្ឌិត Kimberly Blumenthal ជាអ្នកដឹកនាំការស្រាវជ្រាវ ពីមន្ទីរពេទ្យទូទៅ នៃរដ្ឋម៉ាសាឈូសេតមានប្រសាសន៍ថា ទោះជាអ្នកធ្លាប់មានកន្ទួល រមាស់នៅកន្លែងចាក់វ៉ាក់សាំង ភ្លាមៗឬប្រតិកម្មស្បែកដែលពន្យារពេលនេះក៏ដោយ ក៏ស្ថានភាពមិនគួររារាំងអ្នកពីការចាក់វ៉ាក់សាំងលើកទី ២ ដែរ។
គោលដៅបន្ទាន់របស់យើងគឺធ្វើឲ្យគ្រូពេទ្យ និងអ្នកផ្តល់សេវាថែទាំផ្សេងទៀត ដឹងអំពីប្រតិកម្ម ដែលអាចកើតមាន ដូច្នេះពួកគេមិនមានការភ័យព្រួយទេ ប៉ុន្តែផ្ទុយទៅវិញត្រូវបានគេផ្តល់ព័ត៌មាន និងត្រៀមផ្តល់យោបល់ដល់អ្នកជំងឺ របស់ពួកគេឲ្យបានត្រឹមត្រូវ៕
ដោយ៖លី ភីលីព

Most Popular

To Top