ព័ត៌មានអន្តរជាតិ

វ៉ាក់សាំង សម្រាប់ម្តាយមានផ្ទៃពោះ អាចកាត់បន្ថយហានិភ័យ នៃជំងឺ RSV គំរាមកំហែង អាយុជីវិតដល់ទារក

អាមេរិក ៖ នេះបើយោង តាមលទ្ធផលថ្មី ពីការសាកល្បងព្យាបាល នៅដំណាក់កាលចុងក្រោយ បាននិយាយថា វ៉ាក់សាំង ដែលត្រូវបានផ្តល់ ឲ្យម្តាយមានផ្ទៃពោះអាចកាត់បន្ថយយ៉ាង ខ្លាំងនូវហានិភ័យ នៃជំងឺផ្លូវដង្ហើម ដែលគំរាមកំហែងអាយុជីវិត ចំពោះទារករបស់ពួកគេ ។

វ៉ាក់សាំងដែលមានឈ្មោះកូដ RSVpreF បានកាត់បន្ថយឱកាស នៃជំងឺធ្ងន់ធ្ងរពី Respiratory Syncytial Virus (RSV) ៨២ ភាគរយក្នុងរយៈពេល ៩០ ថ្ងៃដំបូងនៃជីវិត និង ៦៩ភាគរយ ក្នុងរយៈពេល៦ខែដំបូង ។ RSV បានសម្លាប់កុមារ ១00,000 មានអាយុក្រោម ៥ ឆ្នាំ ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ក្នុងនោះ ៤៥,000 នាក់ មានអាយុក្រោម ៦ ខែ ។

ក្រុមហ៊ុន Pfizer ដែលជាអ្នកផលិតវ៉ាក់សាំង គ្រោងនឹងស្នើសុំការអនុម័ត បទប្បញ្ញត្តិជាលើកដំបូង នៅចុងឆ្នាំ ២០២២ ។ លោក Annaliesa Anderson អនុប្រធានជាន់ខ្ពស់ និង ជាប្រធានផ្នែកវិទ្យាសាស្ត្រ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង នៅក្រុមហ៊ុន បាននិយាយថា យើងពិតជារំភើប ចំពោះទិន្នន័យទាំងនេះ ព្រោះថា នេះគឺជាវ៉ាក់សាំងស៊ើបអង្កេតដំបូងគេ បង្អស់បានបង្ហាញ ដើម្បីជួយការពារទារក ទើបនឹងកើតប្រឆាំងនឹងជំងឺផ្លូវដង្ហើម ធ្ងន់ធ្ងរដែលទាក់ទងនឹង RSV ភ្លាមៗ នៅពេលកើត ។

ស្ត្រីប្រហែល ៧,៤00 នាក់ក្នុង ១៨ ប្រទេសបានចូលរួម ក្នុងការសាកល្បងព្យាបាល ដំណាក់កាលទី ៣ ដោយបាន ទទួលថ្នាំបង្ការ ឬចាក់វ៉ាក់សាំងនៅចុងត្រីមាសទីពីរ ឬទីបីនៃការមានផ្ទៃពោះ ។ ម្តាយដែលបានផ្តល់ថ្នាំបង្ការ បានឆ្លងកាត់ការការពារ ដល់ទារកក្នុងផ្ទៃ ហើយមិនមានភស្តុតាង នៃបញ្ហាសុវត្ថិភាពទេ ៕

Most Popular

To Top