ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ផ្អាកប្រតិបត្តិការផ្សព្វផ្សាយ ព័ត៌មាន របស់ប៉ុស្ត៍ទូរទស្សន៍ចិន CGTN និង CCTV នៅក្នុងប្រទេស របស់ខ្លួន

ស៊ីដនី ៖ អជ្ញាធរជាតិ ទទួលបន្ទូកកិច្ចការងារ ផ្សព្វផ្សាយ របស់អូស្ត្រាលីឬ SBS នៅថ្ងៃសុក្រនេះ បាននិយាយថា ខ្លួនបានសម្រេចចិត្តផ្អា កជាបណ្តោះអាសន្ននូវសេវា ទូរទស្សន៍ផ្សព្វផ្សាយ របស់ចិន CGTN និង CCTV ផងដែរ បន្ទាប់ពីបានទទួលនូវការទិះតៀន ពាក់ព័ន្ធទៅ នឹងបញ្ហាសិទ្ធមនុស្ស។

អ្នកនាំពាក្យ របស់ SBS ដែលបានថ្លែងប្រាប់ ទៅកាន់ក្រុម អ្នកកាសែតបរទេសមួយថា កម្មវិធីទាំងអស់ របស់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋចិន ទាំងពីរនឹងមិនអាចដំណើរការឡើយ ចាប់តាំងតែពីថ្ងៃទី៦ខែនេះ តទៅបន្ទាប់ពី SBS បានត្រួតពិនិត្យទៅលើការទិះតៀន ពីសំណាក់អង្គការសិទ្ធមនុស្សមួយ ។

នៅលើបណ្តាញវេបសាយ សារព័ត៌មានរបស់SBS បានបញ្ជាក់ថាខ្លួនបានទទួលពាក្យបណ្តឹង មួយពិសំណាក់អង្គការ ផ្នែកសិទ្ធមនុស្ស Safeguard Defenders ដោយបានស្នើសុំ ឲ្យមានការដកអភ័យ ឯកសិទ្ធពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយចិន ទាំងពីរគឺ CGTN និង CCTV ដោយសារពត៌មានទាំងពីរ បានរំលោភបទល្មើស សិទ្ធមនុស្សធ្ងន់ធ្ងរ ។

ទោះបីជាយ៉ាង ណាក្តីមកទល់ នឹងពេលនេះ នៅមិនទាន់មានការឆ្លើយតបណាមួយ ពីសំណាក់ចិន ឬក្រសួងការបរទេសចិន នៅឡើយទេទៅលើការ ចោទប្រកាន់របស់ Safeguard Defenders ថា ពួកគេបានទទួលពាក្យបណ្តឹង ពីមនុស្សប្រហែលជាង៥៦នាក់ ចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ កន្លងទៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top