បរទេស ៖ ប្រទេសចិននៅថ្ងៃនេះ បានប្រកាសអំពីផែនការ ក្នុងការចំណាយទៅលើវិស័យ ការពារជាតិ សម្រាប់ឆ្នាំក្រោយដល់ទៅ៦,៨ភាគរយ ទោះបីជារដ្ឋាភិបាល កំពុងជាប់បំណុលយ៉ាងច្រើន នៅក្នុងសម័យកូវីដ នេះក៏ដោយ។
នៅក្នុងរបាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយអជ្ញាធរគ្រប់គ្រង់ កិច្ចការងារថវិកាថ្នាក់ជាតិ នៅថ្ងៃសុក្រទី៥ ខែមិនានេះបានប្រកាសថាចិន នឹងចំណាយលុយ សរុបប្រមាណជា១,៣៥៥ទ្រីលានយ័ន ឬប្រមាណជា២១០ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិនៅ
ឆ្នាំក្រោយ២០២២ ។
ខណៈដែលរដ្ឋាភិបាល បាននិយាយថា លុយភាគច្រើននឹងកើនឡើង សម្រាប់ប្រើប្រាស់នៅក្នុងការ ចំណាយទៅលើយោធា និងលក្ខខណ្ឌផ្សេងៗក្តីប៉ុន្តែយោងតាមអ្នកជំនាញជឿជាក់ថា ចិនចំណាយលុយសំខាន់ នឹងទៅលើការផលិតអាវុធទិញអាវុធ និងក៏ដូចការអភិវឌ្ឍអាវុធក្នុងស្រុក
ថ្មីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី