ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្ដើមសមយុទ្ធយោធារួមគ្នា ទោះបីកំពុងរីករាលដាល ជំងឺកូវីដ-១៩

សេអ៊ូល៖ នាយសេនាធិការចម្រុះ (JCS) បានឲ្យដឹងថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា មួយនៅនិទាឃរដូវក្នុងទ្រង់ទ្រាយធំមួយ នៅពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ។

យោងតាមយោធាបានឲ្យដឹងថា ការបណ្តុះបណ្តាល មេបញ្ជាការចម្រុះ រួមបញ្ចូលគ្នាតាមកុំព្យូទ័រ ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃទី ១៨ ខែមីនា គឺពាក់ព័ន្ធនឹងកម្រិត អប្បបរមានៃកងទ័ព បើប្រៀបធៀបជាមួយកងមុនៗ ដែលមានស្ថានភាព ជំងឺឆ្លង ហើយគ្មានការធ្វើសមយុទ្ធនៅខាងក្រៅទៀតនោះទេ។

មន្ត្រីយោធាម្នាក់បានលើកឡើងថា“ ការបណ្តុះបណ្តាលនេះ គឺដើម្បីរក្សាជំហរត្រៀមខ្លួនរួមគ្នា និងគាំទ្រកិច្ចខិតខំប្រឹងប្រែងការទូត សម្រាប់ការរំសាយ អាវុធនុយក្លេអ៊ែរ និងសន្តិភាពនៅឧបទ្វីបកូរ៉េ វិធានការណ៍កំចាត់មេរោគនឹងត្រូវបានអនុវត្តពេញមួយ វគ្គបណ្តុះបណ្តាល ដើម្បីការពារកងកម្លាំងរបស់យើង”។

ចាប់តាំងពីឆ្នាំ២០១៩ សមយុទ្ធរួមបញ្ចូលគ្នាដ៏ធំរបស់ប្ថទេស ទាំងពីរ មិនបានរាប់បញ្ចូលសមយុទ្ធក្រៅចំពេលមានកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង។

កាលពីឆ្នាំមុនទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តលុបចោលសមយុទ្ធនៅរដូវផ្ការីកដោយសារតែ៕ជំងឺកូវីដ – ១៩ ហើយបានធ្វើនៅរដូវក្ដៅ ក្នុងលក្ខណៈមួយ ដែលត្រូវបានកែប្រែ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top