ព័ត៌មានអន្តរជាតិ

បក្សកាន់អំណាច កូរ៉េខាងត្បូង ស្នើឲ្យផ្ទេរការគ្រប់គ្រង យោធាឲ្យលឿនពី អាមេរិក

បរទេស៖ប្រធានបក្សកាន់អំណាចកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា ការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន បង្ហាញឲ្យឃើញពីភាពបន្ទាន់ចាំបាច់សម្រាប់កូរ៉េខាងត្បូង ត្រូវតែក្តោបក្តាប់ការគ្រប់គ្រងប្រតិបត្តិការយោធាទាំងស្រុង។

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមហ្វែសប៊ុក នាថ្ងៃពុធនេះ តំណាងរាស្ត្រ លោក Song Young-gil បានសរសេរយ៉ាងដូច្នេះថា “វិបត្តិអាហ្វហ្គានីស្ថាន គួរតែប្រើជាឱកាសមួយ ដើម្បីពង្រឹងបន្ថែមនូវឆន្ទៈនិងសមត្ថភាពនៃកិច្ចការពារប្រកបដោយឯករាជ្យយ៉ាងខ្លាំងក្លា តាមរយៈការស្តារអំណាចធ្វើតួនាទីបញ្ជាលើកងកម្លាំងក្នុងពេលសង្គ្រាម”។

តាមសេចក្តីរាយការណ៍ នៅក្នុងពេលសង្គ្រាម កងកម្លាំងអាមេរិកនិងកូរ៉េខាងត្បូងរួមគ្នា នឹងត្រូវបានដឹកនាំដោយប្រធានកងកម្លាំងទ័ពអាមេរិកប្រចាំនៅកូរ៉េ គឺលោកឧត្តមសេនីយ៍ Paul LaCamera។ រដ្ឋបាលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន រំពឹងពង្រឹងដំណើរការកាន់កាប់ការគ្រប់គ្រងទាំងស្រុង លើយោធារបស់ខ្លួន។

លោក លោក Song Young-gil បានសរសេរយ៉ាងដូច្នេះថា “យើងមិនមែនត្រូវការតែសារៈសំខាន់នៃសម្ពន្ធភាពសាធារណរដ្ឋកូរ៉េនិងសហរដ្ឋអាមេរិកទេ ប៉ុន្តែព្រមទាំងឥរិយាបថនៃស្វ័យការពារ ដែលប្រទេសរបស់យើង នឹងការពារខ្លួនឯងផ្ទាល់”៕

Most Popular

To Top