ព័ត៌មានអន្តរជាតិ

Triassic Park របស់អង់គ្លេស៖ ផែនទីថ្មីបង្ហាញពីរបៀប​ ដាយណូស័ររបស់អង់គ្លេសរស់នៅ ​លើកោះត្រូពិក កាល២០០លានឆ្នាំមុន

ទីក្រុង Bristol ៖ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ផែនទីថ្មីមិនគួរឲ្យជឿបាន បង្ហាញពីទីតាំងនៃកោះត្រូពិក កាលពី២០០ លានឆ្នាំមុន ប៉ុន្តែនាពេលបច្ចុប្បន្នបានក្លាយជាទីក្រុង Bristol ដោយបានបំភ្លឺអំពីរបៀបដែល សត្វដាយណូស័ររបស់អង់គ្លេស រស់នៅក្នុងតំបន់នេះនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Bristol បានពិនិត្យមើលទិន្នន័យរាប់រយរាប់បញ្ចូលទាំង អក្សរសិល្ប៍ប្រវត្តិសាស្ត្រដែលពិពណ៌នា អំពីតំបន់នេះដូចជារដ្ឋ Florida Everglades ។ ទិន្នន័យនេះត្រូវបានគេចងក្រងដោយ ប្រព័ន្ធឌីជីថលយ៉ាងប្រុងប្រយ័ត្ន ដូច្នេះវាអាចត្រូវបានប្រើដើម្បីបង្កើតផែនទី 3D នៃជុំវិញបរិស្ថានធ្លាប់ជាតំបន់ការ៉ាប៊ីន ឥឡូវនេះស្ថិតនៅភាគខាងលិច នៃប្រទេសអង់គ្លេស។

បើយោងតាមសម្ដីរបស់អ្នកដឹកនាំស្រាវជ្រាវ Jack Lovegrove ថា កោះទាំងនោះជាកន្លែងរស់នៅ របស់សត្វដាយណូស័រតូចៗ ដែលមានរាងដូចបង្គួយ និងថនិកសត្វដំបូងបង្អស់មួយចំនួន ដែលរស់នៅលើដី ។ ការរកឃើញនេះក៏បានជួយ អ្នកវិទ្យាសាស្ត្រឲ្យដឹងកាន់តែច្បាស់ អំពីរបៀបសត្វដាយណូស័រ តូចមួយដែលគេស្គាល់ថា Thecodontosaurus ឬដាយណូស័រ Bristol បានរស់នៅ ២០០ លានឆ្នាំមុន ៕

ដោយ៖ លី ភីលីព

Most Popular

To Top