ព័ត៌មានអន្តរជាតិ

បំណែកឆ្អឹងអាយុកាល ១០,១៥០ឆ្នាំ រកឃើញនៅរដ្ឋអាឡាស្កា បង្ហាញថា កូនឆ្កែអាចនឹងផ្លាស់ ទីលំនៅជាមួយបុរស

រដ្ឋអាឡាស្កា៖ សត្វឆ្កែចំណាស់ជាងគេ នៅតែត្រូវបានគេរកឃើញ នៅទ្វីបអាមេរិកដែលមានអាយុកាល ១០,១៥០ ឆ្នាំហើយបង្ហាញថា ជាប្រភេទសត្វចចកនៅជាមួយមនុស្ស នៅពេលទឹកដីនោះត្រូវបាន ដាក់អាណានិគមដំបូងកាល ៦០០០ ឆ្នាំមុន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវធ្វើការវិភាគ លើគ្រោងឆ្អឹងឆ្កែញីដែលត្រូវបានគេរកឃើញ នៅភាគខាងត្បូងរដ្ឋអាឡាស្កាបង្ហាញថា សត្វនេះគឺជាកូនចៅរបស់សត្វឆ្កែស៊ីបេរី។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា សត្វឆ្កែបុរាណទាំងនេះបាន អមដំណើរមនុស្សដំបូងទៅកាន់ទ្វីបអាមេរិក នៅចុងបញ្ចប់នៃយុគសម័យទឹកកក ចុងក្រោយនៅពេលផ្ទាំងទឹកកកស្ថិតនៅក្នុងជំរំ។

ការរកឃើញនេះគាំទ្រទ្រឹស្តី ដែលមនុស្សធ្វើចំណាកស្រុកនៅតំបន់ ដែលសព្វថ្ងៃនេះគឺជារដ្ឋអាឡាស្កា ពីភាគខាងកើតនៃប្រទេសរុស្ស៊ី ដោយធ្វើតាមផ្លូវមួយនៅតាមបណ្តោយ ឆ្នេរសមុទ្រនៅពេលដែលច្រក Bering Strait បានរលាយ។ ក្រុមអ្នកជំនាញជឿជាក់ថា សត្វឆ្កែត្រូវបានគេរកឃើញជាលើកដំបូងនៅ Eurasia ចន្លោះពី ២០,០០០ ទៅ ៣០,០០០ ឆ្នាំមុន។

នៅពេលមនុស្ស និងសត្វឆ្កែចិញ្ចឹមរបស់ពួកគេ បានធ្វើដំណើរដ៏គ្រោះថ្នាក់នេះប្រហែល ១៦.៥០០ ឆ្នាំមុនពួកគេបានក្លាយជាមនុស្សដំបូងគេ ដែលបានមករស់នៅក្នុងទ្វីបអាមេរិក បន្ទាប់មកសត្វឆ្កែរបស់ពួកគេ បានសម្របខ្លួនបន្តិចម្តងៗទៅនឹងបរិយាកាស និងបរិស្ថានថ្មី ហើយបានបង្កើតត្រកូលផ្ទាល់ខ្លួនមានលក្ខណៈ ខុសគ្នាពីហ្សែនពីបុព្វបុរសស៊ីបេរី។

វាគឺជាភាពខុសគ្នានៃហ្សែននេះ ត្រូវបានគេរកឃើញនៅក្នុងបំណែកឆ្អឹង និងបន្ថែមភាពជឿជាក់ដល់ទ្រឹស្តីថា មនុស្សបានមកដល់អាមេរិកខាងជើង ជាលើកដំបូងតាមរយៈឆ្នេរកាលពីជាង ១៦លានឆ្នាំមុន។ ការរកឃើញនេះបញ្ជាក់ពី ការសិក្សាបានចេញផ្សាយដោយអ្នកសិក្សានៅ Oxford ៕

ដោយ៖ លី ភីលីព

Most Popular

To Top