បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ នាពេលថ្មីៗនេះ បានឲ្យដឹងថា កំពង់ផែរបស់ប្រទេសកូរ៉េខាងជើងមួយ ដែលប្រើប្រាស់ជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញធ្យូងថ្ម កំពុងតែបង្ហាញសញ្ញានៃសកម្មភាព សម្រាប់ជាលើកទីមួយ គិតចាប់តាំងពីខែសីហាមក។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ត្រូវបានហាមមិនឲ្យនាំចេញធ្យូងថ្ម ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែសីហា ឆ្នាំ២០១៧ បានអនុម័តសេចក្តីសម្រេចលេខ២៣៧១ ដែលការនាំចេញទាំងអស់នូវធ្យូងថ្ម ដែក សំណនិងអាហារសមុទ្ររបស់កូរ៉េខាងជើង។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា នាវាកូរ៉េខាងជើងណាមួយ ដែលដឹកធ្យូងថ្មទៅកាន់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ នឹងត្រូវរកឃើញក្នុងការរំលោភបំពានទណ្ឌកម្ម។
រូបភាពផ្កាយរណបពីមន្ទីរពិសោធន៍ Planet Labs បង្ហាញឲ្យឃើញកប៉ាល់មួយគ្រឿង នៅកំពង់ផែ Nampo កាលពីថ្ងៃទី០៨ ខែកុម្ភៈ ហើយនាវានោះមានប្រវែងប្រហែល៤៩២ហ្វីត នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន VOA ប្រចាំនៅកូរ៉េ កាលពីថ្ងៃអង្គារ៕ប្រែសម្រួល៖ប៉ាង កុង