ព័ត៌មានអន្តរជាតិ

ក្រុមការងារមន្ទីរ បញ្ចកោណ នឹងលើកឡើងពី បម្រែបម្រួល អាកាសធាតុថា ជាការគម្រាម កំហែងសន្តិសុខជាតិ

បរទេស៖នៅក្នុងអនុស្សរណៈដែលចេញដោយ មន្ទីរបញ្ចកោណនៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយថា ក្រសួងការពារជាតិគាំទ្រចំពោះបទបញ្ជាប្រតិបត្តិការរបស់សេតវិមាន ដែលចាត់ទុកបញ្ហាបម្រែបម្រួលអាកាសធាតុជាអាទិភាព។

លិខិតមួយរបស់រដ្ឋមន្ត្រីការពារជាតិ តាមសេចក្តីរាយការណ៍ បានធ្វើការណែនាំឲ្យបង្កើតក្រុមការងារផ្នែកអាកាសធាតុ នៅក្នុងក្រសួងការពារជាតិ ដើម្បីសម្របសម្រួលដល់ការឆ្លើយតបរបស់មន្ទីរបញ្ចកោណ ចំពោះបទបញ្ជាប្រតិបត្តិពីលោកប្រធានាធិបតី ចូ បៃដិន ក៏ដូចជាពិធីការតាមដាន ដើម្បីវាស់ស្ទង់ការអនុវត្តតាមគោលដៅស្តីពីអាកាសធាតុនិងថាមពល។

លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយប្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់មន្ទីរបញ្ចកោណ និងមេបញ្ជាការនៃទីបញ្ជាការប្រយុទ្ធនៅក្នុងអនុស្សរណៈមួយមានកាលបរិច្ឆេទថ្ងៃទី០៩ ខែមីនាយ៉ាងដូច្នេះថា “បម្រែបម្រួលអាកាសធាតុបង្ហាញការគម្រាមកំហែងកើនឡើង ចំពោះចំណាប់អារម្មណ៍សន្តិសុខជាតិសហរដ្ឋអាមេរិក និងជាឧបសគ្គចំពោះកិច្ចការពារ។

អាកាសធាតុដែលកំពុងតែប្រែប្រួលនោះ កំពុងតែផ្លាស់ប្តូរសន្តិសុខនិងបរិយាកាសប្រតិបត្តិការរបស់ពិភពលោក ធ្វើឲ្យប៉ះពាល់ដល់បេសកកម្ម ផែនការនិងការកសាងរបស់យើង”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top