ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ កំពុងស្វែងរកបច្ចេកវិទ្យា ពាណិជ្ជកម្ម សម្រាប់ការសាកល្បង យានជំនិះល្បឿនលឿនជាងសំឡេង

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក កំពុងស្វែងរកការបង្កើនការវិនិយោគឯកជន នៅក្នុងបច្ចេកវិទ្យាយានជំនិះ ដែលមានល្បឿនលឿនជាងសំឡេងពាណិជ្ជកម្ម ដើម្បីបង្ហាញការសាកល្បង យាន្ដល្បឿនលឿន។

អង្គភាពនវានុវត្តន៍ការពារជាតិ បានបោះពុម្ពផ្សាយសេចក្តីជូនដំណឹងមួយ ក្នុងសប្តាហ៍នេះ ដែលកំពុងស្វែងរកសំណើពីឧស្សាហកម្មពាណិជ្ជកម្ម សម្រាប់យានយន្តសាកល្បងល្បឿនលឿន ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង លើហេដ្ឋារចនាសម្ព័ន្ធសាកល្បង របស់មន្ទីរបញ្ចកោណ តាមរយៈកម្មវិធីមួយហៅថា Hypersonic and High-Cadence Airborne Testing Capabilities ឬ HyCAT ។

អង្គការដែលធ្វើការជាមួយក្រុមហ៊ុន ដែលមិនមែនជាប្រពៃណី ដើម្បីជំរុញបច្ចេកវិទ្យាពាណិជ្ជកម្ម ដល់អ្នកប្រើប្រាស់យោធា គ្រោងនឹងជ្រើសរើសអ្នកផ្តល់សេវា នៅចុងឆ្នាំនេះ ហើយមានបំណងហោះហើរ យន្តហោះនៅពេលណាមួយ ក្នុងរយៈពេល ២ ឆ្នាំខាងមុខ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានកាលពីថ្ងៃទី០១ ខែកញ្ញា។

DoD កំពុងស្ថិតនៅលើផ្លូវ ដែលត្រូវចំណាយប្រហែល ១៥ពាន់លានដុល្លារ ចន្លោះឆ្នាំ១០១៥ និង២០២៤ ដើម្បីបង្កើតប្រព័ន្ធល្បឿនលឿនជាងសំឡេង ដែលអាចហោះហើរក្នុងល្បឿនលើសពី Mach 5 ឬប្រហែលមួយម៉ាយក្នុងមួយវិនាទី។ ការវិនិយោគនោះត្រូវបានរីករាលដាល នៅទូទាំងកម្មវិធីប្រហែល ៧០ដែលដឹកនាំដោយសេវាកម្មយោធា និងមន្ទីរពិសោធន៍ស្រាវជ្រាវរបស់ពួកគេ ដែលភាគច្រើនកំពុងសាកល្បងប្រព័ន្ធសព្វាវុធ ប៉ុន្តែកំពុងចាប់ផ្តើមពិចារណា លើបច្ចេកវិទ្យាសម្រាប់ការ ដឹកជញ្ជូនទំនិញល្បឿនលឿន និងកម្មវិធីលើកយន្តហោះប្រធានាធិបតី។

ការសាកល្បងហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាកំណត់យ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ ដោយកម្មវិធីធំៗភាគច្រើនដំណើរការ សាកល្បងតែពីរបីដងក្នុងមួយឆ្នាំ។ លោក Barry Kirkendall នាយកបច្ចេកទេសរបស់ DIU សម្រាប់លំហអាកាសបានប្រាប់ C4ISRNET ក្នុងបទសម្ភាសន៍កាលពីថ្ងៃទី០១ ខែកញ្ញាថា ចង្វាក់សាកល្បងដ៏ល្អសម្រាប់កម្មវិធីទាំងនេះ គឺខិតទៅជិតជើងហោះហើរមួយ ក្នុងមួយសប្តាហ៍។

លោកបានលើកឡើងថា គោលដៅរបស់ HyCAT គឺដើម្បីជួយជំរុញនាយកដ្ឋាន ឆ្ពោះទៅរកគោលដៅនោះ ដោយប្រើប្រាស់បច្ចេកវិទ្យាពាណិជ្ជកម្ម ដើម្បីរំដោះហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងប្រើប្រាស់យន្តហោះសាកល្បង ដើម្បីធ្វើសុពលភាពសម្ភារៈ និងប្រព័ន្ធថ្មីៗ។ កម្មវិធីនេះមិនត្រឹមតែស្វែងរក ការរចនាយានជំនិះប៉ុណ្ណោះទេ ថែមទាំងចាប់អារម្មណ៍ លើបច្ចេកវិទ្យាដែលពាក់ព័ន្ធ ដូចជាប្រព័ន្ធជំរុញសំឡេងលឿន និងសម្ភារៈទំនើបៗផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top