ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ ផ្តល់ឲ្យទីក្រុងគៀវ នូវប្រព័ន្ធមីស៊ីល បាញ់ពីដីទៅអាកាស

បរទេស៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Todd Breasseale បានប្រកាសកាលពីថ្ងៃសុក្រថា ក្រសួងការពារជាតិអាមេរិក កំពុងផ្តល់កញ្ចប់ជំនួយយោធាចំនួន ៨២០ លានដុល្លារបន្ថែមទៀត សម្រាប់អ៊ុយក្រែន រួមទាំងប្រព័ន្ធការពារមីស៊ីលពីដី ទៅអាកាសចំនួនពីរផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹង កញ្ចប់ជំនួយថ្មីនេះ នាំមកនូវជំនួយសន្តិសុខសរុបរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ដល់អ៊ុយក្រែន ដល់ទៅប្រមាណជា 6,9 ពាន់លានដុល្លារ ចាប់តាំងពីការចាប់ផ្តើម នៃការវាយលុករបស់រុស្ស៊ី កាលពីចុងខែកុម្ភៈ។

ការចែកចាយថ្មីនឹងរួមបញ្ចូលគ្រាប់រំសេវ សម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) ប្រព័ន្ធកាំជ្រួចជាតិកម្រិតខ្ពស់ ចំនួន២ (NASAMS) , គ្រាប់រហូតដល់ 150 000 ជុំ នៃគ្រាប់កាំភ្លើងធំ 155 មីលីម៉ែត្រ និងរ៉ាដាប្រឆាំងកាំភ្លើងធំ ចំនួនបួនបន្ថែមទៀត៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top