អង់គ្លេស៖ ច្បាប់ការពារទិន្នន័យ របស់ចក្រភពអង់គ្លេស ប្រឈមនឹងការធ្វើកំណែទម្រង់ថ្មី ដើម្បីឲ្យមានភាពងាយស្រួល សម្រាប់អាជីវកម្ម ខណៈរដ្ឋាភិបាល មានគោលបំណង ជំរុញកំណើនសេដ្ឋកិច្ច បន្ទាប់ពីការធ្លាក់ចុះ ដែលបណ្តាលមកពីជំងឺរាតត្បាតមេរោគ COVID-19 យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
លេខាធិការឌីជីថល លោកOliver Dowden បាននិយាយថា ចក្រភពអង់គ្លេស គួរតែប្រកាន់យកវិធីសាស្រ្តអឺរ៉ុបបន្តិចបន្តួច ដើម្បីភាពឯកជន ដោយយោងទៅលើ បទបញ្ជាការពារទិន្នន័យទូទៅ របស់សហភាពអឺរ៉ុប (GDPR) ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម លើលទ្ធផលដែលយើងចង់មាន និងតិចលើបន្ទុក។

លោកបានថ្លែង ក្នុងនាមនាយកដ្ឋានសម្រាប់ឌីជីថល វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា បានអបអរសាទរឧស្សាហកម្ម បច្ចេកវិទ្យារបស់ប្រទេសនេះថា ការផ្សព្វផ្សាយពាណិជ្ជកម្មចំនួន ១១៦,០០០ ការងារនៅក្នុងខែមីនា ដែលតំណាងឲ្យការងើបឡើងវិញ ដល់កម្រិតមុនរាតត្បាត និងកើនឡើងពី ៨៥.០០០ កន្លែងនៅក្នុងខែមករា។
លោក Dowden បានបន្តថា នៅពេលយើងផ្លាស់ប្តូរ ពីការទ្រទ្រង់សេដ្ឋកិច្ច ក្នុងអំឡុងពេលមានរោគរាតត្បាត ឆ្ពោះទៅរកការរីកចម្រើនដ៏ពិតប្រាកដ ហើយភាពល្អដឹងយើង នឹងត្រូវការការរីកចម្រើនយ៉ាងច្រើន ផ្នែកឌីជីថល និងបច្ចេកវិទ្យា ពិតជាឈានមុខគេមែនទែន។

ខ្ញុំកំពុងស្វែងរកកន្លែង ដែលយើងនឹងត្រូវទៅជាមួយទិន្នន័យ ឥឡូវនេះយើង បានចាកចេញពីសហភាពអឺរ៉ុប ហើយមិនស្ថិតនៅក្រោមយុត្តាធិការ របស់សហភាពអឺរ៉ុបទេ។ ទោះបីចក្រភពអង់គ្លេស មិនស្ថិតនៅក្រោមយុត្តាធិការ របស់សហភាពអឺរ៉ុប ដោយផ្ទាល់ក៏ដោយ ក៏វានៅតែពឹងផ្អែក លើគណៈកម្មការអឺរ៉ុបវាយតម្លៃថា ច្បាប់ការពារទិន្នន័យរបស់ខ្លួន គឺគ្រប់គ្រាន់ដើម្បីធានាថា ទិន្នន័យរបស់ពលរដ្ឋអឺរ៉ុប មិនត្រូវបានគេដាក់ហានិភ័យខ្ពស់ នៅចក្រភពអង់គ្លេស៕ ដោយ៖លី ភីលីព
