បច្ចេកវិទ្យា

យាន Blue Origin កំពុងបម្លែងរ៉ុក្កែតNew Shepard ទៅព្រះច័ន្ទ សម្រាប់ឲ្យណាសា សាកល្បងការច្នៃប្រឌិតថ្មី នៅក្នុងទំនាញភពព្រះច័ន្ទ

អាមេរិក៖ ម្ចាស់យន្តអវកាស Blue Origin លោ Jeff Bezos និងអង្គការអវកាសណាសា “NASA” មានគម្រោងបង្កើតទំនាញដូចព្រះចន្ទ នៅខាងក្នុងរ៉ុក្កែត New Shepard ដោយបង្វិលវា១១ដងក្នុងមួយនាទី ក្នុងអំឡុងពេលហោះហើរ ដើម្បីសាកល្បងបន្ទុក ដោយបានកំណត់ សម្រាប់បេសកកម្ម Artemis នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមនេះគ្រោង នឹងធ្វើការអាប់ដេតយានអវកាស ឲ្យក្លាយជាយានមួករាងពងក្រពើ ដែលជាឧបករណ៍មួយប្រើកម្លាំងបង្វិល ដើម្បីបំបែកសមាសធាតុជាក់លាក់ពីវត្ថុរាវ ដើម្បីបង្កើតទំនាញសិប្បនិម្មិត សម្រាប់បន្ទុកនៅខាងក្នុង។

ឧបករណ៍ត្រួតពិនិត្យប្រតិកម្ម របស់កន្សោមនេះ នឹងបង្កើតឲ្យមានរង្វិលចំនួន ១១ ដងក្នុងមួយនាទី ក្នុងអំឡុងពេលធ្លាក់ នៃដំណាក់កាលហោះហើរ អង្គការណាសានិយាយថា នឹងបង្កើតកម្លាំងកណ្តាល ដែលស្មើនឹងកម្លាំងទំនាញរបស់ព្រះច័ន្ទ។

សមត្ថភាពតេស្តិ៍ភពព្រះច័ន្ទថ្មី របស់ Blue Origin ត្រូវបានគេកំណត់ថា នឹងមាននៅចុងឆ្នាំ ២០២២ ហើយនឹងក្លាយជាអ្នកដើរតួយ៉ាងសំខាន់ ក្នុងការពិសោធន៍ជាមួយបន្ទុក ត្រូវបានកំណត់ ដើម្បីអមដំណើរបេសកកម្ម Artemis ដែលកំពុងបញ្ជូនស្ត្រីដំបូង និងបុរសបន្ទាប់ទៅភពព្រះច័ន្ទ នៅពាក់កណ្តាលឆ្នាំ ២០២០។

ទោះបីជាការបញ្ជូនមនុស្សទៅទីអវកាស គឺជាបញ្ហាប្រឈមក៏ដោយ ឧបសគ្គពិតប្រាកដនឹងកើតឡើង នៅពេលវីរបុរសនៃលំហអាកាស ដើរលើផ្ទៃភពព្រះច័ន្ទ ទំនាញផែនដីគឺស្មើនឹង១ភាគ៦នៃផែនដី។

លោក Christopher Baker នាយកប្រតិបត្តិកម្មវិធី សម្រាប់ឱកាសនៃការហោះហើរ របស់អង្គការណាសា បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហាប្រឈមថេរមួយ ជាមួយការរស់នៅ និងធ្វើការនៅក្នុងលំហ គឺកាត់បន្ថយទំនាញផែនដី៕ ដោយ៖លី ភីលីព

Most Popular

To Top