ព័ត៌មានអន្តរជាតិ

មេបញ្ជាការអាមេរិក៖ កូរ៉េខាងជើងកំពុង បង្កភាពលំបាកដោយ ការអភិវឌ្ឍអាវុធ

បរទេស៖ មេបញ្ជាការយោធាជាន់ខ្ពស់ សហរដ្ឋអាមេរិកនៅឧបទ្វីបកូរ៉េ បាននិយាយថា គ្មានភស្តុតាងថា កូរ៉េខាងជើងបានឈប់អភិវឌ្ឍអាវុធនុយក្លេអ៊ែ ក្រោយពេលតិចជាងមួយខែបន្ទាប់ពីទីក្រុងសេអ៊ូលបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានបង្កើនការវិនិយោគ លើទីតាំងស្រាវជ្រាវមីស៊ីលនិងអភិវឌ្ឍមីស៊ីលនោះទេ។ 

កាសែតកូរ៉េខាងត្បូង យុនហាប់ រាយការណ៍ថា មេបញ្ជាការកងទ័ពអាមេរិកនៅកូរ៉េ លោកឧត្តមសេនីយ៍ Robert Abrams បានមានប្រសាសន៍ថា ភាពទំនើបក្នុងប្រព័ន្ធអាវុធរបស់កូរ៉េខាងជើង រួមបញ្ចូលទាំងការអភិវឌ្ឍក្នុងអាវុធនុយក្លេអ៊ែ និងប្រព័ន្ធមីស៊ីលដ៏ទំនើប សមត្ថភាពអ៊ីនធឺណេត និងបច្ចេកវិទ្យាយោធាលេចធ្លោរនានា។ 

យោងតាមលោក Robert Abrams  យោធាសហរដ្ឋអាមេរិក ប្រឈមមុខនឹងបរិយាកាសសន្តិសុខកាន់តែខ្លាំងក្លាឡើង និងបានបង្ហាញនូវសារៈសំខាន់នៃសម្ពន្ធភាពសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ 

មន្ត្រីយោធាជាន់ខ្ពស់អាមេរិករូបនេះ ក៏បានមានប្រសាសន៍ផងដែរថា ការបន្ធូរបន្ថយភាពតានតឹងនៅក្នុងឆ្នាំ២០១៨ ដែលរួមបញ្ចូលទាំងវិធានការកសាងទំនុកចិត្ត នៅតំបន់សគ្មានយោធាកូរ៉េផងនោះ បានដើរតួនាទីក្នុងការបន្ថយការបង្កហេតុរបស់កូរ៉េខាងជើង ប៉ុន្តែការគម្រាមកំហែងពីកូរ៉េខាងជើង នៅតែបន្តមានវត្តមាន៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top