ព័ត៌មានអន្តរជាតិ

អាមេរិកនិងជប៉ុន ធ្វើសមយុទ្ធ លោតឆ័ត្រយោង ជាប្រវត្តិសាស្ត្រ

បរទេស៖ កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក បានរាយការណ៍នៅថ្ងៃសុក្រសប្ដាហ៍នេះថា សមយុទ្ធលោតឆ័ត្រយោងមួយ នៅក្នុងសប្ដាហ៍នេះ ក្នុងប្រទេសជប៉ុន គឺជាសមយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃសម្ពន្ធភាពអាមេរិក-ជប៉ុន។ 

កងទ័ពឆ័ត្រយោងជាង៥០០នាក់ មកពីកងពលតូចអាកាសលេខ១របស់របស់កងកម្លាំងការពារជាតិជប៉ុន បានធ្វើការលោតចុះពីយន្តហោះ C-130J Super Hercules ចំនួន១២គ្រឿង របស់កងដឹកជញ្ជូនដែនអាកាសលេខ៣៧៤របស់ទ័ពអាកាសអាមេរិក ពីមូលដ្ឋានទ័ពអាកាស Yokota ប្រទេសជប៉ុន។ 

ការលោតចុះក្នុងរយៈពេលមួយថ្ងៃ នៅតំបន់លោកឆ័ត្រនៃមជ្ឈមណ្ឌលហ្វឹកហាត់អាវុធរួម ក្នុងជំរុំ Camp Fuji ប្រទេសជប៉ុន គឺជាសមយុទ្ធដ៏ធំបំផុតក្នុងសម្ពន្ធភាពនៃប្រទេសទាំងពីរ  និងត្រូវបានធ្វើឡើងពីថ្ងៃមុន ការទម្លាក់កញ្ចប់ឥវ៉ាន់ចំនួន១៣៤កញ្ចប់។ 

តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធរយៈពេល៣ថ្ងៃ ដែលមានឈ្មោះថា Airborne 21 នោះ គឺត្រូវបានគេចាត់ទុកថា គឺជាភាពជោគជ័យមួយ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top