ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងប្រឹងប្រែង ជាខ្លាំងដើម្បី ស្តារកិច្ចការការទូត

បរទេស៖ មន្ត្រីការទូតកូរ៉េខាងជើងមួយរូប ដែលភៀសខ្លួនចេញពីស្ថានទូតកូរ៉េខាងជើង ប្រចាំនៅប្រទេសគុយវ៉ែត បាននិយាយថា ទីក្រុងព្យុងយ៉ាង កំពុងតែធ្វើការងារស្ងាត់ៗ ឆ្ពោះទៅរកការស្តារឡើងវិញ នូវកិច្ចការការទូត ជាមួយសហរដ្ឋអាមេរិក ស្របពេលដែលលោក គីម ជុងអ៊ុន កំពុងតែពង្រឹងការអនុវត្តនៅក្នុងជួររដ្ឋាភិបាល។ 

លោក Ryu Hyeon-woo ជាអតីតឯកអគ្គរដ្ឋទូតស្តីទីប្រចាំនៅគុយវ៉ែតរបស់ទីក្រុងព្យុងយ៉ាង បាននិយាយក្នុងបទសម្ភាសន៍ថ្មីៗមួយជាមួយកាសែតកូរ៉េខាងត្បូង Donga Ilbo ថា ប្រទេសកូរ៉េខាងជើង មិនបានបោះបង់ចោលការស្តារឡើងវិញនូវកិច្ចការការទូត ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ។ 

តាមសេចក្តីរាយការណ៍ លោក Ryu Hyeon-woo បានរត់គេចខ្លួនចូលមកក្នុងប្រទេសកូរ៉េខាងត្បូង នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្តែទីលាក់ខ្លួនរបស់លោក មិនត្រូវបានលាតត្រដាងនោះទេ រហូតដល់ខែមករា។ 

គួរបញ្ជាក់ថា នៅក្នុងខែកក្កដា ឆ្នាំ២០១៩ ក្រសួងការបរទេសកូរ៉េខាងជើង បានសម្ភោធបើកនាយកដ្ឋានថ្មីមួយ ឈ្មោះ Room 612 ដែលឧទ្ទិសផ្តាច់មុខចំពោះកិច្ចពិភាក្សាគ្នា ដោយមន្ត្រីការទូតកូរ៉ខាងជើង លោក Ri Tae Song និងលោក Kim Myong Gil ជាអ្នកទទួលខុសត្រូវ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top