ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរ បញ្ចកោណយល់ ឃើញថាទំនាក់ទំនង នៅតំបន់អាស៊ី គឺជាការប្រឆាំង នឹងប្រទេសចិន

ហូលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារសហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃសៅរ៍ថា លោកកំពុងតែធ្វើដំណើរទៅកាន់ទ្វីបអាស៊ី ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការយោធាជាមួយសម្ព័ន្ធមិត្តអាមេរិក និងជំរុញ “ដល់ការរារាំងគួរឲ្យទុកចិត្តបាន” ប្រឆាំងទៅនឹងប្រទេសចិន  ។

លោក Lloyd Austin បានផ្តើមចេញដំណើរតាមរដ្ឋ ហាវ៉ៃ ដែលជាមូលដ្ឋានបញ្ជាការដ្ឋានរបស់អាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាដំណើរទស្សនកិច្ចបរទេសជាលើកដំបូងរបស់គាត់ ក្នុងនាមជាប្រធានមន្ទីរបញ្ចកោណ ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅលើដំណើរទស្សនកិច្ចនោះថា  “នេះគឺនិយាយអំពីសម្ព័ន្ធមិត្ត និងភាពជាដៃគូ”  ។

លោកបានថ្លែងទៀតថា “វាក៏ជាការពង្រឹងសមត្ថភាពផងដែរ”  ខណៈដែលសហរដ្ឋអាមេរិក ផ្តោតលើការតស៊ូប្រឆាំងនឹងក្រុមជីហាដ នៅឯមជ្ឈឹមបូព៌ា ប្រទេសចិន កំពុងធ្វើទំនើបកម្មកងទ័ពរបស់ខ្លួនក្នុងល្បឿនលឿន ។

លោកបានមានប្រសាសន៍ថា “ការប្រកួតប្រជែងដែលយើងបានសាបរលាប”  ។ យើងនៅតែរក្សាការគ្រប់គ្រងនោះ។ យើងនឹងបង្កើនគ្រប់នោះបន្តទៀត ។

លោកបានឲ្យដឹងទៀតថា “ គោលដៅរបស់យើង គឺដើម្បីធ្វើឱ្យប្រាកដថា យើងមានសមត្ថភាព និងផែនការប្រតិបត្តិការ…ដើម្បីអាចផ្តល់នូវការទប់ស្កាត់ដែលគួរឱ្យទុកចិត្តចំពោះប្រទេសចិន ឬអ្នកផ្សេងទៀតដែលចង់ដណ្តើមយកពីសហរដ្ឋអាមេរិក” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top