ព័ត៌មានអន្តរជាតិ

អាមេរិក ឥណ្ឌា អូស្ត្រាលីនិង ជប៉ុនព្រមព្រៀង គ្នាបញ្ជូនថ្នាំវ៉ាក់សាំង១ពាន់លានដូសទៅទូទាំង អាស៊ីនៅចុងឆ្នាំ២០២២ 

បរទេស៖មេដឹកនាំសហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលីនិងជប៉ុន បានព្រមព្រៀងគ្នាក្នុងការ ប្រមូលហិរញ្ញប្បទាន ធ្វើការផលិតនិងចែកចាយ បញ្ជូនថ្នាំវ៉ាក់សាំ កូរ៉ូណា១ពាន់លានដូស ទៅទូទាំងអាស៊ី នៅចុងឆ្នាំ២០២២ នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេសឥណ្ឌា។

តាមសេចក្តីរាយការណ៍ ប្រទេសក្រុមទាំង៤ ចង់ពង្រីកការចាក់ថ្នាំវ៉ាក់សាំងលើពិភពលោក និងទប់ស្កាត់កិច្ចការការទូតនៃការចាក់ថ្នាំវ៉ាក់សាំងចិន ដែលកំពុងតែកើនឡើង នៅតំបន់អាស៊ីអាគ្នេយ៍ និងនៅជុំវិញពិភពលោក។ ឥណ្ឌាគឺអ្នកផលិតថ្នាំវ៉ាក់សាំងដ៏ធំបំផុតមួយលើពិភពលោក។

ក្រោយជំនួបកំពូលនៃប្រទេសទាំង៤នោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Harsh Vardhan Shringla បាននិយាយប្រាប់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងញូដេឡីយ៉ាងដូច្នេះថា កិច្ចសហការគ្នានោះ គឺជារឿងគួរឲ្យចាប់អារម្មណ៍និងមានតម្លៃបំផុត។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសទាំង៤ បានព្រមព្រៀងគ្នាចំពោះផែនការ ប្រមូលធនធានហិរញ្ញវត្ថុ សមត្ថភាពផលិតកម្មនិងភាពរឹងមាំលើការដឹកជញ្ជូន ដើម្បីបង្កើនល្បឿនផលិតនិងចែកចាយថ្នាំវ៉ាក់សាំងកូវីដ១៩ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top