ព័ត៌មានអន្តរជាតិ

តួកគីបង្កើតមូលដ្ឋានយោធា ថ្មីនៅខាងជើងទីក្រុងរ៉ាក្វា ប្រទេសស៊ីរី 

បរទេស៖ទីភ្នាក់ងារសារព័ត៌មាន MEM MIDDLE EAST MONITOR ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា កងកម្លាំងរបស់ប្រទេសតួកគី នៅពេលថ្មីៗនេះ បានបង្កើតមូលដ្ឋានយោធាថ្មីមួយ នៅខាងជើងទីក្រុងរ៉ាក្វា ស្ថិតនៅក្នុងប្រទេសស៊ីរីភាគខាងកើត។

ប្រភពព័ត៌មាននានាបាននិយាយនៅថ្ងៃម្សិលមិញថា មូលដ្ឋានយោធាថ្មីនោះ មានបំពាក់ដោយប្រព័ន្ធការពារដែនអាកាសព្រមានប្រាប់អាសន្នមុន ដើម្បីទប់ស្កាត់ការគម្រាមកំហែងនានាបង្កឡើងដោយ យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធ។

មូលដ្ឋានយោធាថ្មីនេះ មានទីតំាងស្ថិតនៅជិតផ្លូវអន្តរជាតិ ឈ្មោះផ្លូវហៃវ៉េ M4 ហើយនៅក្នុងពេលថ្មីៗនេះ ប្រទេសតួកគី បានកសាងមូលដ្ឋានយោធាដល់ទៅចំនួន៤កន្លែង នៅក្នុងប្រទេសស៊ីរី។

គួរបញ្ជាក់ថា ទន្ទឹមគ្នានេះដែរ កងកម្លាំងរុស្ស៊ីនិងកងកម្លាំងលទ្ធិប្រជាធិបតេយ្យស៊ីរី ក៏បានដាក់ពង្រាយកងកម្លាំងថ្មី នៅអាកាសយានដ្ឋាន Tabqa ដើម្បីជំនួសកងកម្លាំងដែលប្រចាំការក្នុងតំបន់រួម ជិតស្រុក Ain Issa ក្នុងទីក្រុងរ៉ាក្វា៕

Most Popular

To Top