ព័ត៌មានអន្តរជាតិ

គណបក្ស​ កាន់អំណាចកូរ៉េខាងត្បូង ប្រឆាំងកិច្ចព្រមព្រៀង បែងចែកចំណាយ លើកងទ័ពអាមេរិក

បរទេស ៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែការងារលក្ខខណ្ឌ ដែលសម្រេចក្នុងកិច្ចព្រមព្រៀង បែងចែកចំណាយ របស់ខ្លួនសម្រាប់ កងទ័ពសហរដ្ឋអាមេរិក ពីក្រុមអ្នករិះគន់ក្នុងគណបក្ស លទ្ធិប្រជាធិបតេយ្យ ដែលនិយាយថា ពួកគេអាចនឹងមិនអនុម័តច្បាប់នៅរដ្ឋសភា ដោយលើកឡើងពីការកើនឡើងនៃការចេញចំណាយ ។

កាសែត Newsis និង Korea Economic Daily បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង លោក Suh Wook បាននិយាយ នៅថ្ងៃអង្គារម្សិលមិញនេះថា ការកើនឡើង១៣,៩ភាគរយ ក្នុងការ បែងចែក នៃបន្ទុកការពារជាតិ របស់កូរ៉េខាងត្បូង គឺជាកិច្ចព្រមព្រៀង អាចទទួលយកបាន និងឈ្នះបានដោយលំបាក ។

ប៉ុន្តែសមាជិកសភាកូរ៉េខាងត្បូង ដែលរួមទាំង តំណាងរាស្ត្រ លោក Hong Young-pyo ផងដនោះ បាននិយាយថា ការកើនឡើង នៃការចេញចំណាយ ដែលស្របតាមសំណើរ ដំបូងរបស់ទីក្រុងសេអ៊ូល ចំពោះអតីតរដ្ឋបាលលោក ត្រាំ នោះ គឺជារឿង មិនគួរចង់បាន ហើយលោកបានលើកឡើងថា លោកអាចនឹងមិនបោះឆ្នោតគាំទ្រ កិច្ចព្រមព្រៀងនោះ នៅរដ្ឋសភានោះទេ ។

លោក Hong Young-pyo ដែលមិនបានបង្ហាញ ការជំទាស់ដោយចំហ ចំពោះការទាមទាររបស់លោក ត្រាំ កាលពីឆ្នាំមិញនោះ បានថ្លែងថា សម្ពន្ធភាពអាមេរិក និងកូរ៉េខាងត្បូង គួរតែហៅថា ជាសម្ពន្ធភាពដ៏ មានតម្លៃតទៅទៀតនោះទេ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top