ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្រកាសធ្វើទំនើបកម្ម ប្រព័ន្ធការពារ មីស៊ីល Iron Dome

បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការប្រកាសប្រាប់ថា ប្រព័ន្ធការពារមីស៊ីល Iron Dome របស់ប្រទេសអ៊ីស្រាអែល នាពេលថ្មីៗនេះ ទើបបានបញ្ចប់យ៉ាង ជោគជ័យ នូវស៊ែរីពិសោធន៍ទី៣ ។

យោងតាមរដ្ឋាភិបាល របស់ប្រទេសអ៊ីស្រាអែល បានឲ្យដឹងថា ការតេស្តសាកល្បងនានា គឺត្រូវបានធ្វើឡើង ក្នុងទីពិសោធន៍មួយ ដែលស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ីស្រាអែល ដោយមានការចូលរួមពីកងកម្លាំង ទ័ពជើងអាកាសផង។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធការពារមីស៊ីលនោះ បានវាយប្រហារស្ទាក់ និងកម្ទេចបានយ៉ាងជោគជ័យ នូវគោលដៅដែលប្រើជា ឧបករណ៍គម្រាមកំហែង រួមមានទាំងកូនដ្រូន គ្រាប់រ៉ុកកែត និងមីស៊ីល។
ប្រព័ន្ធការពារមីស៊ីល ដែលធ្វើទំនើបកម្មថ្មីៗ ផលិតឡើងដោយក្រុមហ៊ុន ការពារជាតិ Rafael Advanced Defense Systems នេះ នឹងប្រើប្រាស់ដោយកង ទ័ពជើងអាកាស ហើយនឹងពង្រឹងប្រព័ន្ធ ការពារពហុស្រទាប់ ប្រឆាំងមីស៊ីល ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top