បរទេស ៖ នាវាចម្បំាងសមត្ថភាព មីស៊ីលសហរដ្ឋអាមេរិក USS Monterey តាមសេចក្តីរាយការណ៍ បានធ្វើប្រតិបត្តិការល្បាត សន្តិសុខដែនសមុទ្ររួមគ្នា ជាមួយនាវាអ៊ីស្រាអែល Israeli Sa’ar 4.5 នៅក្នុងដែនសមុទ្រ មេឌីទែរ៉ានេភាគខាងកើត នាសប្ដាហ៍នេះ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក មន្ត្រីបញ្ជាការលើនាវា USS Monterey លោក Joe Baggett បានមានប្រសាសន៍យ៉ាងដូច្នេះថា “សន្តិសុខនិងស្ថិរភាពក្នុងតំបន់ គឺជាប់ពាក់ព័ន្ធគ្នាដោយត្រង់ ចំពោះសហប្រតិបត្តិការ ដែលបានធ្វើឲ្យប្រសើរឡើង ការយោគយល់គ្នា និងកិច្ចសហការគ្នាជាមួយនឹងដៃគូរបស់យើង” ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះទៀតថា “តាមរយៈប្រតិបត្តិការ និងការហ្វឹកហាត់នានា ដូចជា (សមយុទ្ធ) នេះជាដើមនោះ កងកម្លាំងអាមេរិក និងអ៊ីស្រាអែល ធ្វើឲ្យកាន់តែប្រសើរឡើង នូវចំណងមិត្តភាពសហប្រតិបត្តិការ ដែលមានស្រាប់ និងការបោះជំហានដ៏ខ្លាំងក្លា ក្នុងកិច្ចការពារបណ្ដាញភ្ជាប់សំខាន់ៗ របស់តំបន់ ទៅនឹងសេដ្ឋកិច្ចពិភពលោក” ។
យោងតាមទ័ពជើងទឹក សហរដ្ឋអាមេរិក ប្រតិបត្តិការល្បាតនោះ បានធ្វើឲ្យកាន់តែប្រសើរឡើង នូវអន្តរប្រតិបត្តិការ រវាងប្រទេសជាប់ដែនសមុទ្រ តាមរយៈទំនាក់ទំនង និងការបញ្ជា និងសេណារីយ៉ូគ្រប់គ្រង រវាងប្រទេសទាំងពីរ” ៕ប្រែសម្រួល៖ប៉ាង កុង