ព័ត៌មានអន្តរជាតិ

សម្តេចប៉ាប Pope Francisថា សុខចិត្តលុតជង្គង់​ នៅតាមផ្លូវ ក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីអំពាវនាវ ឱ្យបញ្ឈប់អំពើហិង្សា

បរទេស៖ កាលពីខែមុនសម្តេចសង្ឃ Pope Francis បានថ្កោលទោសរដ្ឋប្រហារ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបាននិយាយថា រដ្ឋប្រហារនេះបានបង្អាក់“ មាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ” ដែលបានអនុវត្ត ដោយប្រទេសនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា សម្តេច Pope Francis បានអំពាវនាវឱ្យបញ្ឈប់ការបង្ហូរឈាម ដែលកំពុងបន្តនៅក្នុងប្រទេស មីយ៉ាន់ម៉ា ដែលមានមនុស្សជាង ១៤០ នាក់បានស្លាប់រួចទៅហើយ ក្នុងពេលបាតុកម្មទ្រង់ទ្រាយធំប្រឆាំង នឹងការដណ្តើមអំណាច របស់យោធា នៅក្នុងរដ្ឋប្រហារនេះ។

សម្តេចប៉ាបបាននិយាយថា “ ទោះជាឱ្យខ្ញុំលុតជង្គង់ នៅតាមដងផ្លូវ នៅប្រទេសមីយ៉ាន់ម៉ា ហើយនិយាយថា “ បញ្ឈប់អំពើហឹង្សា” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top