ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាម លោតមកចំណាត់ថ្នាក់ទី៧៩ ជាប្រទេស ដែលមានសុភមង្គល ក្នុងពិភពលោកឆ្នាំ២០២១, ហ្វាំងឡង់នៅកំពូលតារាង

ហាណូយ៖ ប្រទេសវៀតណាម បានលោតឡើងពីទីតាំងចំនួន ៤ កន្លែងដើម្បីទទួលបានចំណាត់ថ្នាក់ទី ៧៩ នៅក្នុងរបាយការណ៍ ប្រទេសមានសុភមង្គលពិភពលោក ដែលឧបត្ថម្ភដោយអង្គការ សហប្រជាជាតិឆ្នាំ ២០២១ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹង ប្រទេសវៀតណាម បានវ៉ាដាច់ប្រទេសចិន ដែលជាប់ចំណាត់ថ្នាក់ទី ៨៤ និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដូចជាប្រទេសម៉ាឡេស៊ី ស្ថិតនៅថ្នាក់ទី៨១ និងមីយ៉ាន់ម៉ា (លេខ ១២៦) នៅក្នុងរបាយការណ៍។

ប្រទេសហ្វាំងឡង់ ជាប្រទេសដែលមានសុភមង្គលជាងគេបំផុត នៅលើពិភពលោកជាថ្មីម្តងទៀត នេះបើយោងតាមទិន្នន័យស្ទង់មតិ ដែលទទួល បានពីការស្ទង់មតិពិភពលោក Gallup World Poll។ នេះជាឆ្នាំទីបួនហើយដែលប្រទេសហ្វាំងឡង់ ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងរបាយការណ៍។

ប្រទេសកំពូលទាំង ៥ ក្នុងចំណាត់ថ្នាក់ជាប្រទេសមានសុភមង្គលជាងគេ ត្រូវបានត្រួតត្រាដោយបណ្តា ប្រទេសនៅអឺរ៉ុប រួមមានហ្វាំងឡង់ ដាណឺម៉ាក ស៊ុយអែត អ៊ីស្លង់ និងប្រទេសហូឡង់។ ប្រទេសនូវែលសេឡង់ គឺជាប្រទេសតែមួយគត់នៅខាងក្រៅអឺរ៉ុប ដែលត្រូវបានបញ្ចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ដោយអះអាងថា ឈរនៅចំណាត់ថ្នាក់ទី ៩ ។

ដោយឡែក ប្រទេស ឡេសូតូ , ប្រទេស បុតស្វាណា ប្រទេស រវ៉ាន់ដា, ប្រទេស ស៊ីមបាវ៉េ និងប្រទេស អាហ្វហ្គានីស្ថាន ស្ថិតនៅបាតតារាង។

របាយការណ៍អំពីប្រទេស ដែលមានសុភមង្គលក្នុងពិភពលោកឆ្នាំ ២០២១ ផ្តោតលើផលប៉ះពាល់ដោយសារវីរុសកូវីដ១៩ និងរបៀបដែលប្រជាជន នៅទូទាំងពិភពលោកចំណាយ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top