ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស ចាប់ផ្តើមចាក់វ៉ាក់សាំង AstraZeneca ជាលើកដំបូង

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា នាយករដ្ឋមន្ត្រីអង់គ្លេស បានអទទួលការចាក់វ៉ាក់សាំង AstraZeneca ជាលើកដំបូង ។

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានទទួលការចាក់វ៉ាក់សាំងការពារជំងឹកូវីដ១៩ Oxford-AstraZeneca ជាលើកដំបូងនៅឯមន្ទីរ St Thomas’ នៅក្នុងទីក្រុងឡុងដ៏ ។

កាលពីថ្ងៃសុក្រម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី បានទទួលការចាក់វ៉ាក់សាំងកម្រិតដំបូង បន្ទាប់ពីមានការបញ្ជាក់ឡើងវិញ អំពីសុវត្ថិភាពជាសាធារណៈ ។

លោកនាយករដ្ឋមន្ត្រីរូបនេះ បានធ្លាប់ថ្លែងកាលពី០២ថ្ងៃមុនថា លោកនឹងទទួលការចាក់វ៉ាក់សាំង AstraZeneca ដោយសារវា មានសុវត្ថិភាព និងផ្តល់សារប្រយោជន៍ ។

យ៉ាងណាមិញ បណ្តាប្រទេសជាច្រើននៅប្លុកអឺរ៉ុប បច្ចុប្បន្ននេះ នៅតែផ្អាកការចាក់វ៉ាក់សាំងនេះ ដោយយល់ឃើញថា វាងបង្កឲ្យមានករណីកកឈាម ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top